(ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែន គោកលេខ៤០៣ បានដាក់ចេញនូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់បណ្តាកងឯកភាព ចំណុះដែលកំពុង ឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែន ត្រូវបន្តចាត់តាំង និងបង្កើនការយក ចិត្តទុកដាក់ បន្តសហការជា មួយអង្គភាពជា មិត្តចេញយាម ល្បាតត្រួតពិនិត្យ បង្គោលសីមា និងចំណុចគោល ដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្ដាប់ឱ្យជាប់នូវរាល់ សភាពការណ៍ប្រែប្រួល តាមខ្សែព្រំដែន ព្រមទាំងទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង។
លោកមេបញ្ជាការ ក៏បានក្រើនរំម្លឹកដល់ នាយ-ពលទាហាន ទាំងអស់ ត្រូវអនុវត្តន៍អោយ បានដាច់ខាត តាមបទបញ្ជា របស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ប្រឹងប្រែងប្រើប្រាស់ វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្រប តាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីធានាបាននូវ សុខសុវត្តិភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងព្រំខ័ណ្ឌ ដែលអង្គភាព ទទួលខុសត្រូវ៕