(ក្រុងប៉ោយប៉ែត)៖ ក្រុមហ៊ុនហូលីដេរ ក្រុងប៉ោយប៉ែត ចែកអំណោយជូន ប្រជាពលរដ្ឋ ខ្វះខាតចំនួន២០០គ្រួសារ និងសិស្សានុសិស្ស ចំនួន២០០នាក់ តាមរយៈលោកវ៉ា ជឹមណារ៉េ ចៅសង្កាត់អូរជ្រៅ កាលពីព្រឹក ថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៤ នៅចំណុច បរិវេណកាស៊ីហូលីដេរ ក្រុងប៉ោយប៉ែត ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋនេះផងដែរ មានការចូលរួមពីលោក ពេស រិយាស័ក អភិបាលរងក្រុងប៉ោយប៉ែត តំណាងដ៏ខ្ពងខ្ពស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក វ៉ាជឹម ណារ៉េតចៅសង្កាត់អូរជ្រៅ លោក នី នឿន ក្រុមប្រឹក្សាសង្កាត់អូរជ្រៅ និងលោក ញ៉ែម យ៉ុន ក្រុមប្រឹក្សាសង្កាត់អូរជ្រៅ ព្រមទាំងលោកមេភូមិ ប្រជាការពារភូមិ និងបុលិគ្គតំណាងអោយក្រុមហ៊ុនហូលីដេរ ជាច្រើននាក់ទៀត។
លោក នី នឿន ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា អំណោយដែល ក្រុមហូលីដេរ យកមកចែកជូន ប្រជាពលរដ្ឋ ដែលខ្វះខាត តាមរយៈលោកចៅសង្កាត់អូរជ្រៅ មានចំនួន២០០គ្រួសារ និងសិស្សានុសិស្ស មានចំនួន២០០នាក់។
លោក នី នឿន បានប្រាប់អោយដឹងបន្តរទៀតថា ប្រជាពលរដ្ឋ ដែលមកទទួលអំណោយ ពីក្រុមហ៊ុនហូលីដេរ មានចំនួន២០០គ្រួសារ មកពីភូមិចំនួន៤ក្នុងនោះមាន ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិក្បាលកោះ និងភូមិប៉ោយប៉ែត។
តំណាងក្រុមហ៊ុន ហូលីដេរ បានអោយដឹងថា អំណោយចែកជូន ប្រជាពលរដ្ឋ២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មីមួយថង់ ចំនួន១០កញ្ជប់ ត្រីខមួយដុំ ចំនួន១០កំប៉ុង និងថ្នាំពេទ្យចំនួន១ថង់ ចំណែកសិស្សានុសិស្ស ចំនួន២០០នាក់ក្នុង មួយនាក់ទទួលបាន បាល់មួយ កាបូបមួយ បិចខ្មៅដៃ និងសៀវភៅផងដែរ។
លោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ ក្រោយពីទទួលបាន អំណោយយកមក ចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ របស់លោកហើយ លោកក៏បានសម្តែងការអគុណ ដល់ម្ចាស់ក្រុមហ៊ុនហូលីដេរ ដែលបានបរិចាគនូវធនធាន នូវគ្រឿងឧបភោគបរិភោគ ចែលជូនប្រជាពលរដ្ឋ ដែលរងការខ្វះខាត។
សូមបញ្ជាក់ផងដែរថា លោកវ៉ាជឹក ណារ៉េត ចៅសង្កាត់អូរជ្រៅ បានអំពាវនាវ និងគៀងគរ រកសប្បុរសជន ព្រមទាំងបាននូវគ្រឿង ឧបភោគបរិភោគ យកមកចែកជូន ប្រជាពលរដ្ឋដែលរកាខ្វះខាត រួមទាំងសិស្សានុសិស្ស បានច្រើនលើកច្រើនសារផងដែរ៕ ៨៩