(ខេត្តបន្ទាយមានជ័យ)៖ ដើម្បីទប់ស្កាត់ ការនាំចូលសាច់បង្កក ខូចគុណភាព ដែលក្រុមឈ្មួញ ខិលខូចមួយចំនួន បានលួចនាំខុសច្បាប់ តាមច្រកព្រំដែន ពីប្រទេសជិតខាង កម្លាំងមន្រ្តីជំនាញគយ និងរដ្ឋាករកម្ពុជា បានបន្តស្រាវជ្រាវនិង បង្ក្រាបបានសាច់មាន់ បង្កកនាំចូលខុសច្បាប់ រាប់ពាន់គីឡូក្រាមស្ទើ រៀងរាល់ថ្ងៃ និងបានយកដុត កម្ទេចចោលផងដែរ។
ជាក់ស្ដែង មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រី ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ និងបានធ្វើការដុតកម្ទេច បំណែកសាច់មាន់ បង្កកនាំចូល ខុសច្បាប់ចំនួន១៨៥បាវ ស្មើនឹង៣៧០០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិន ត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាព មិនអាចប្រើប្រាស់បាន។
គួរបញ្ជាក់ថា បំណែកសាច់មាន់បង្កកនេះ ត្រូវបានបង្ក្រាបនិង ដកហូតពីឈ្មួញដែល ដឹកជញ្ជូនតាមរថយន្ត ដឹកអ្នកដំណើរ២គ្រឿង នាំចូលមកផ្ទៃក្នុង ប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុង ភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕