ជនសង្ស័យឆក់ទូរស័ព្ទដៃ ពីនារីរងគ្រោះបានសម្រេច ត្រូវកម្លាំងជំនាញនៃ នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ  ធ្វើការបង្ក្រាបបានភ្លាមៗ

(ភ្នំពេញ)៖ ដោយអនុវត្តតាម បទបញ្ជារបស់ឯលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២១និង១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយក ដ្ឋានទទួលផែន បានដឹកនាំកម្លាំង ជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួម ពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាម បណ្តោយផ្លូវ លេខR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃពីនារីរងគ្រោះ ដែលកំពុងឈប់ម៉ូតូ បានសម្រេច។

ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវថ្នល់ រទេះភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ឈ្មោះ ម៉ឹង វិបុល ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ ផ្ទះលេខ១៥៥ ផ្លូវថ្នល់រទេះភ្លៀង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជនដៃដល់)។ រីឯបក្ខពួកម្នាកទៀតឈ្មោះ ជាតិ ដែលជាអ្នកបើក ម៉ូតូបានរត់គេចខ្លួនបាត់។

ការឃាត់ខ្លួននេះ សមត្ថកិច្ចចាប់ យកសំភារៈរួមមាន ៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាក លេខ កណ្តាល1J-3063 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក iPhone 12pro max ពណ៌ខៀវ (របស់ជនរងគ្រោះ)។ ទូរស័ព្ទខាងលើកម្លាំង ជំនាញបានប្រគល់ ទៅឲ្យនារីរងគ្រោះវិញ។

បច្ចុប្បន្ន កម្លាំងជំនាញបាន នាំជនសង្ស័យខាងលើ មកនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអម សាលាដំបូងរាជធានី ភ្នំពេញចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *