(ខេត្តបាត់ដំបង)៖ ដោយអនុវត្តតាមកម្ម វិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល អាណត្តិទី៧នេះ វិទ្យាស្ថានជាតិ វិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា របស់រដ្ឋស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើស សិស្សចំនួន៩៩០នាក់ បន្ថែមទៀត ឱ្យចូលរៀននូវមុខ ជំនាញចំនួន១១មុខ ដូចខាងក្រោម៖
១- ការដំឡើងបណ្តាញ អគ្គិសនីក្នុងអគារ
២- ការថែទាំ និងជុសជុលរថយន្ត
៣- សេវាកម្មរដ្ឋបាល
៤- សេវាកម្មសម្អាងកាយ
៥- ការផ្សារអគ្គិសនី
៦- ការងារកំបោរ
៧- ការដំឡើងបណ្តាញបំពង់ទឹក
៨- ការផលិតនំ
៩- ការដាំ ថែទាំ និងប្រមូលផលដំណាំ ស្វាយកែវរមៀត
១០- ការចិញ្ចឹម និងថែទាំត្រីប្រា
១១- ការកែច្នៃបន្លែ និងផ្លែឈើ។
សម្រាប់វេនសិក្សាវិញ រួមមាន ថ្ងៃច័ន្ទ-សុក្រ មានវេនព្រឹក ល្ងាច និងយប់ និងថ្ងៃសៅរ៍-អាទិត្យ មានវេន ព្រឹក-ល្ងាច។ វគ្គសិក្សានេះនឹង ចាប់ផ្ដើមចាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ តទៅ នៅវិទ្យាស្ថានជាតិ វិជ្ជាជីវៈបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ៥៧ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ខាងលិចរង្វង់មូលនាង រំសាយសក់ចំងាយ១.៥០០ម៉ែត្រ)៕