(ខេត្តសៀមរាប)៖ យ៉ាងហោចមនុស្ស ចំនួនពីរនាក់នៅ ក្នុងទឹកដីស្រុកប្រាសាទបាគង ខេត្តសៀមរាបបានស្លាប់ ក្នុងហេតុការណ៍ ពីករណីផ្សេងគ្នា។
សូមបញ្ជាក់ថា ៖ ករណីទី១ អត្តឃាត ចងកសម្លាប់ខ្លួនឯង នៅវេលាម៉ោង ០៦និង៣០នាទី ថ្ងៃ២២ ខែមេសា ឆ្នាំ ២០២៤ កើតហេតុនៅចំណុច ទល់មុខវិទ្យាស្ថានជាតិ ពហុបច្ចេកទេសអង្គរស្ថិត នៅភូមិព្រៃគុយ ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ។
ជនរងគ្រោះ ឈ្មោះ ឈួម មង្គល ភេទ ប្រុស អាអាយ៣៥ឆ្នាំ មុខរបរលក់ខោលីអូ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ច ជំនាញបានបញ្ជាក់ថា ៖ ជនរងគ្រោះ ពិតជាស្លាប់ដោយ សា ធ្វើអត្តឃាតចង ក សម្លាប់ខ្លួនឯង ពិតប្រាកដមែន ពុំពាក់ព័ន្ធបទល្មើស ព្រហ្មទណ្ឌនោះទេ។ ដោយសមត្ថកិច្ចលើកហេតុផលថា គាត់ មូលហេតុមាន ជម្ងឺប្រចាំកាយ។
ករណីទី ២ នៅវេលាម៉ោង ០៧និង១៥នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋ ដេកស្លាប់ម្នាក់។ ជនរងគ្រោះ មានឈ្មោះពយ អេន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ គោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបញ្ជាក់ថា ៖ មូលហេតុ កើតជម្ងឺខ្យល់ គ ក៏បណ្ដាលឲ្យស្លាប់តែម្ដង ។ ក្រោយធ្វើកោសលវិច័យ សមត្ថកិច្ចក៏ប្រគល់សព ឱ្យបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាម ប្រណៃណី ៕