ដាវលីឌុច៖ ខ្ញុំបានរើទីលំនៅមក ប្រទេសកម្ពុជា ជាមួយកូនប្រុស អាយុ២ឆ្នាំ និងប្រពន្ធមានផ្ទៃ ពោះ៨ខែ ហើយខ្ញុំគិតថា ប្រទេសមា សុវត្ថិភាពខ្លាំងណាស់

(ភ្នំពេញ)៖ លោកដាវ លីឌុច នៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២៤បានបង្ហោះលើ ផេករបស់ខ្លួនថា ៖ សារពិសេសជូន ចំពោះកងកម្លាំង នគរបាលកម្ពុជា។ ប៉ូលីសខ្មែរមានវិជ្ជាជីវៈ និងចិត្តល្អ ហើយបើអ្នកមាន គម្រោងមក លេងប្រទេសកម្ពុជា អ្នកអាចជឿជាក់ក្នុងចិត្តថា អ្នកទទួលបានការគោរព និងមានយុត្តិធម៌។

ខ្ញុំបានរើទីលំនៅមក ប្រទេសកម្ពុជា ជាមួយកូនប្រុស អាយុ២ឆ្នាំ និងប្រពន្ធមានផ្ទៃ ពោះ៨ខែ ហើយខ្ញុំគិត ថាប្រទេស មានសុវត្ថិភាព ខ្លាំងណាស់។ សូមថ្លែងអំណរគុណ ដល់មន្ត្រីទាំងអស់ ទូទាំងប្រទេស។ – ដាវ ⚔️

សូមបញ្ជាក់ថា ៖ លោក ដាវ លីឌុចជាភ្ញៀវកិត្តិយស ដែលបានចុះជួប ជាមួយអតីតយុទ្ធ ជនកម្ពុជាចំនួន ៦០០ គ្រួសារដែលពួក គេជាសមាជិក សមាគមអតីតយុទ្ធជន កម្ពុជានៅទីក្រុងតាខ្មៅ។

ដាវ លីឌុច មានប្រសាសន៍ថា «អតីតយុទ្ធជនទាំងនេះ ក្លាហានជាងខ្ញុំទៅទៀត។ ការប្រយុទ្ធនៅ លើសង្វៀន គឺ មិនអាចប្រៀបធៀបនឹងការ បូជាសាច់ស្រស់ឈាមស្រស់ ដើម្បី បុព្វហេតុជាតិ របស់អ្នកទាំងអស់គ្នា ឡើយ។ ខ្ញុំមានការ គោរពយ៉ាងខ្លាំង ចំពោះពួកគេ។ សូមអរគុណចំពោះ ការប្រើជាតិរបស់អ្នក ទាំងអស់គ្នា។ ខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចផ្តល់អាហារ អំណោយ និងស្នាមញញឹមដល់ អ្នកក្លាហានទាំងនេះ» – ដាវបាននិយាយ ។

សូមបញ្ជាក់ថា ៖ លោក ដាវ លីឌុច បាននិយាយ ការពិតពីកម្ពុជា តាមអ្វីដែល លោកបានដឹង ស្គាល់ មកប្រដាល់ ដើរកម្សាន្ត ឃើញប្រទេសកម្ពុជា មានការរីកចម្រើន សន្តិភាព ខុសពីខ្មែរមួយក្តាប់តូច ដែលធ្វើនយោបាយ បម្រើឱ្យបរទេស និយាយអាក្រក់ពីកម្ពុជា ទាំងខ្លួនដឹងថា កម្ពុជា សន្តិភាព ពេញលេញ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ហើយរីកចម្រើន ទៀតនោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *