ជនសង្ស័យចំនួន៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូង

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង នៅរសៀលថ្ងៃអាទិត្យ ទី២១ខែមេសា ឆ្នាំ២០២៤នេះ   ដើម្បីអនុវត្តតាមនីតិវិធី៕

សមត្ថកិច្ចប្រាប់ថា កាលពីរវេលាម៉ោង០២ និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការ បង្រ្កាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចលើផ្លូវមុខក្លឹប Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន ០៥នាក់ ៖  ១-ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់),  ២-ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់),  ៣-ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ មិត្តភាពសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (រក្សាទុក និងប្រើប្រាស់),  ៤-ឈ្មោះ សែម សុខ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប  ទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ),  ៥-ឈ្មោះ ហង្ស សំណាង ហៅ ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករអូសរទេះ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថ ចាប់យកសម្ភារៈ វត្ថុតាងរួមមានៈគ្រឿងញៀន ប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០២ថង់កិបធំ និង ១៣៣កូនថង់កិប ទម្ងន់ ៤២៣,៩៦ក្រាម,-គ្រឿងញៀន ប្រភេទថ្នាំគ្រាប់ រាងផ្លែឈើពណ៌ ត្រួយចេក និងរាងជ្រុងពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន ៤២ថង់កិប ស្មើនឹង ៧០១គ្រាប់ ទម្ងន់ ៣២៨,៩ក្រាម,  -កញ្ចប់ម្ស៉ៅរូបសេះ ពណ៌ក្រហម, កញ្ចប់ម្ស៉ៅរូបផ្លែ ទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ៣០កញ្ចប់ ទម្ងន់ ៣៣២,៣៥ក្រាម-ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ០៦កូនថង់កិប ទម្ងន់ ៤៨,៣ក្រាម ,  -ជញ្ជីងសម្រាប់ថ្លឹង ចំនួន ០១គ្រឿង,  -ម៉ូតូ ចំនួន ០៣គ្រឿង,  -ទូរស័ព្ទ ចំនួន ០៧គ្រឿង រួមនងវត្ថុតាង មួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាប កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការចុះល្បាត ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង លុះដល់ចំណុចខាងលើ កម្លាំងបានប្រទះឃើញជន សង្ស័យម្នាក់ឈ្មោះ ខិញ សុភា ហៅគោ ដោយមានការសង្ស័យ កម្លាំងបានហៅសួរនាំ ព្រមទាំងបានធ្វើការ ឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀន ហើយធ្វើការឃាត់ខ្លួនភ្លាមៗ តែម្ដងហើយបញ្ជូនមក កាន់មូលដ្ឋានកងរាជ អាវុធហត្ថក្រុង  ដើម្បីចាត់ការតាមនីតិវិធី។

លោកបានបន្តថា ដោយមានការ សហការពីជនសង្ស័យ កម្លាំងបានចុះឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត  ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា  ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមួយ ចំនួនទៀត និងបន្តឃាត់ ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន ០៣នាក់បន្ថែមទៀត  ហើយនាំមកកាន់ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងដើម្បី ចាត់ការតាមនីតិវិធី ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុ ញៀនពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត ទទួលការងារប្រឆាំង គ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណី ខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តផងដែរ។ ជនសង្ស័យ ទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *