(ប្រទេសចិន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២២ ខែមេសានេះបានរាយការណ៍ថា មនុស្ស១១នាក់ បានបាត់ខ្លួនបន្ទាប់ ពីព្យុះដ៏ខ្លាំងមួយបាន វាយប្រហារលើភាគ ខាងត្បូងនៃប្រទេស ខណៈដែលមនុស្សរាប់ ម៉ឺននាក់ត្រូវបានជម្លៀស ទៅកាន់ទីទួល មានសុវត្ថិភាព។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបាន កើតមាននៅខេត្ត Guangdong ភាគខាងត្បូង ប្រទេសចិនអស់រយៈ ពេលជាច្រើនថ្ងៃមកហើយ ដោយបណ្ដាលឱ្យ ទឹកទន្លេហក់ឡើងខ្ពស់គួរ ឱ្យព្រួយបារម្ភ និងបង្កើនការភ័យ ព្រួយថាអាចនឹង បង្កទៅជាគ្រោះទឹក ជំនន់ធ្ងន់ធ្ងរ។
តាម Xinhua មនុស្សសរុប១១នាក់ បានបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងវាយ ប្រហារលើផ្នែកជាច្រើន នៃខេត្ត Guangdong ប៉ុន្មានថ្ងៃចុងក្រោយនេះ។
ចំណែក មនុស្ស ៥៣ ០០០នាក់ត្រូវបានជម្លៀស ទៅកាន់ទីទួលមាន សុវត្ថិភាព ហើយក្នុងនោះ មាន៤៥ ០០០នាក់ ត្រូវបានជម្លៀស ចេញពីទីក្រុង Qingyuan នៃខេត្ត Guangdong ដែលស្ថិតនៅ តាមបណ្ដោយទន្លេ Bei។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថា នៅថ្ងៃចន្ទនេះ ខណៈអាជ្ញាធរឧតុនិយម បានព្យាករថានឹងមានផ្គររន្ទះ និងខ្យល់បក់ខ្លាំង នៅតាមតំបន់ឆ្នេរនៃខេត្ត Guangdong ហើយផ្នែកខ្លះនៃខេត្ត Fujian, Guizhou និងខេត្ត Guangxi ក៏អាចនឹងរងផល ប៉ះពាល់ដោយសារព្យុះ ភ្លៀងផងដែរ៕