(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ២១ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ បានអញ្ជើញចូលរួម ប្រជុំពិភាក្សាជំរុញការងារ ចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើនៅសាលា ខេត្តបន្ទាយមានជ័យ។
ពិធីនេះត្រូវបានប្រារព្ធ ធ្វើឡើងក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ធមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះក៏មានការអញ្ជើញចូ លរួមពីប្រតិភូក្រសួងរៀប ចំដែនដីនគររូបនីយកម្ម និងសំណង់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណជាង ៦០០នាក់ ។
ក្រោយបញ្ជប់កម្មវិធី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានប្រគល់ សម្ភារៈមួយចំនួន ជូនដល់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ សម្រាប់ ប្រើប្រាស់ ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋផងដែរ ៕