ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទ បង្ហាញពាក់ព័ន្ធនឹង ហិរញ្ញវត្ថុសាធារណៈ  និងយន្តការជាក់ស្តែង នៃលទ្ធិប្រជាធិបតេយ្យ ដោយផ្ទាល់

(សហព័ន្ធស្វីស)៖ ឈានចូលថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ នេះ ត្រូវនឹងពេលរសៀលម៉ោង នៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានបន្តដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃ ព្រះរាជាណាចក្រកម្ពុជា ស្ដាប់បទបង្ហាញ ចំនួនពីរ គឺ ៖ “របៀបរបបដំណើរការព ហុកម្រិតនៃប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ” និង “ការចូលរួមរបស់ ប្រជាពលរដ្ឋស្វីស ស្តីពីយន្តការជាក់ ស្តែងនៃលទ្ធិប្រជាធិប តេយ្យដោយផ្ទាល់”។

បទបង្ហាញស្ដីពី «របៀបរបបដំណើរការ ពហុកម្រិតនៃប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ» បានប្រព្រឹត្តទៅនៅ ក្រសួងហិរញ្ញវត្ថុ នៃសហព័ន្ធស្វីស។ ផ្អែកលើប្រធានបទនេះ បណ្ឌិត Peter Schwendener ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ សហព័ន្ធស្វីស បានពន្យល់អំពីប្រព័ន្ធពន្ធដារ និងការគ្រប់គ្រង ដោយឯករាជ្យនៅ កម្រិតថ្នាក់ទី៣ ការថ្លឹងថ្លែងចំពោះការផ្ដល់ហិរញ្ញវត្ថុ ស្មើគ្នានៅគ្រប់ថ្នាក់ ប្រព័ន្ធសមភាពហិរញ្ញវត្ថុ ផលប្រយោជន៍ និងបញ្ហាប្រឈម។

ចំណែកបទបង្ហាញស្តីពី «ការចូលរួមរបស់ ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃ លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់» បានប្រព្រឹត្តទៅនៅ សាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន។ ពាក់ព័ន្ធនឹងប្រធាន បទនេះ លោកស្រីបណ្ឌិត Erika Schlappi និងលោកស្រី Eva Schamassmann បានបញ្ជាក់អំពីមធ្យោ បាយ នៃការចូលរួម របស់សង្គមស៊ីវិល នៅក្នុងយន្តការលទ្ធិ ប្រជាធិបតេយ្យដោយផ្ទាល់ លទ្ធភាពរបស់អង្គ ការសង្គមស៊ីវិល ក្នុងការបញ្ចុះបញ្ចូល ទស្សនៈរបស់ខ្លួន និងបញ្ហាប្រឈម។

សូមជម្រាបជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងបន្តទស្សនកិច្ច នៅសហព័ន្ធស្វីស រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មុននឹងបន្តដំណើរ ទស្សនកិច្ចនៅសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *