(ខេត្តបន្ទាយមានជ័យ)៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក កែសួនសុភាព អភិបាល រងខេត្តបន្ទាយមានជ័យ លោក ប៉ុក ឡាជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ត្រីពាណិជ្ជកម្មខេត្ត មន្ត្រីពាក់ព័ន្ធ ជាចើនទៀត បានចូលរួមបើកកិច្ច ប្រជុំផ្សព្វផ្សាយ បើកការិយាល័យ ចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ នៅព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៤ ក្នុងសាលប្រជុំមន្ទីរ ពាណិជ្ជខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ លោក ប៉ុកឡាជី បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺចង់ផ្សព្វផ្សាយឲ្យក្រុមអាជីវករ- ពាណិជ្ជករ -សេវាករ ដែលប្រកបរបរ ពាណិជ្ជកម្ម នៅក្នុងខេត្ត បន្ទាយមានជ័យទាំងមូល ឲ្យមកចុះឈ្មោះ ដើម្បីឈរឈ្មោះ ជាសមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម ក្នុងការបោះឆ្នោត និងមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ជ្រើសរើសសមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម សម្រាប់អាណត្តិទី៣ លើកទី១ ដែលនឹងប្រព្រឹត្តិ និងដំណើរការ នៅពេលខាងមុខ ។
លោក ប៉ុកឡាជី បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះលក្ខណៈសម្បត្តិ ដែលអាចឈរ ឈ្មោះជាសមាជិកជ្រើស តាំងសភាពាណិជ្ជកម្ម និងចុះឈ្មោះក្នុង បញ្ជីបោះឆ្នោត សភាពាណិជ្ជកម្មបាន ១/បុគ្គលនោះមាន មុខរបរជាអាជីវករ ដែលមានលិខិតអនុញ្ញាត ប្រកបអាជីវកម្ម ឬអាជ្ញាប័ណ្ណឬ វិញ្ញាបនបត្រ ២/មានប័ណ្ណប៉ាតង់ ៣/ត្រូវមានអាយុ ២៥ឆ្នាំឡើង។
សម្រាប់បេក្ខជនឈរ ឈ្មោះជាបេក្ខភាព ក្នុងការបោះឆ្នោតនិង សម្រាប់អ្នកមកចូលរួម បោះឆ្នោតជ្រើសតាំង អ្នកតំណាងរបស់ខ្លួន ដែលខ្លួនពេញ ចិត្តគឺត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ។
បញ្ជាក់ឲ្យដឹងផងដែរថា សម្រាប់អ្នកមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតចាស់ មិនតម្រូវឲ្យមានឯកសារ ឬលក្ខខណ្ឌដូច ខាងលើនោះទេ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ម៉ៅ ថូរ៉ា បានមាន ប្រសាសន៍ថា ការឆ្នោត សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣លើកទី១នេះ ត្រូវជ្រើសរើសសមាជិក ជ្រើសតាំងចំនួន១៣នាក់។
កាលបរិច្ឆេទ នៅថ្ងៃទី ២៣ ខែមេសាឆ្នាំ២០២៤ នេះបាប់ផ្តើម ចុះឈ្មោះអ្នកបោះឆ្នោត និងបេក្ខជនឈរ ឈ្មោះជាសមាជិកជ្រើសតាំង លុះថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២៤ចាប់លេខរៀងបេក្ខជន និងរៀបចំសន្លឹកឆ្នោត លុះ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៤ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត លុះថ្ងៃទី១០ខែ មិថុនា ឆ្នាំ២០២៤ បោះឆ្នោត និង ប្រកាសលទ្ធផល ជាផ្លូវការតែម្តង ក្នុងនោះការបោះឆ្នោត សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ ត្រូវបានជ្រើសរើសស មាជិកជ្រើសតាំង ចំនួន ១៣នាក់។
លោក ម៉ៅ ថូ រ៉ា បានមាន ប្រសាសន៍ បន្តឲ្យដឹងទៀតថាការរៀបចំ បោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្ម ខេត្ត បន្ទាយមានជ័យ ថ្មីអាណត្តិទី៣ លើកទី១នេះ ស្របតាមការ ណែនាំរបស់ក្រសួងពាណិជ្ជកម្ម ព្រោះប្រធាន សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ គឺជាក្បាលម៉ាស៊ីន យ៉ាងសំខាន់ ក្នុងការជួយ ដល់ ការអភិវឌ្ឍវិស័យ ពាណិជ្ជកម្ម ឲ្យកាន់តែមាន ភាពរីកចម្រើន ពិសេសវាបាន ជួយស្រូបយក វិស័យឯកជន ទាំង កក្នុងនិងក្រៅ ស្រុកក្នុងការ ពង្រីងវិស័យ ពាណិជ្ជកម្ម ក៏ដូចជាផ្តល់ ឱកាសការងារ ឲ្យយុវជនមានកា ងារធ្វើផងដែរ៕