ជិះម៉ូតូលឿនជ្រុលបុក គល់ស្ពានអាកាស ចោមចៅស្លាប់ភ្លាមៗ នៅនិងកន្លែង….

(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូលឿន មិនប្រយ័ត្នជ្រុលទៅបុក គល់ស្ពានអាកាស ចោមចៅបណ្តាល ឱ្យបោកក្បាលស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចគល់ ស្ពានអាកាសចោមចៅខាងត្បូង ផ្លូវជាតិលរខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះនៅមិន ទាន់ស្គាល់អត្តសញ្ញាណ នៅឡើងទេជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GG 4568។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញជនរងគ្រោះ ជិះម៉ូតូធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅ ជើងក្នុងល្បឿនលឿន មិនប្រយ័ត្នខណៈ មកដល់ចំណុចកើត ហេតុស្រាប់តែរេចង្កូត ទៅបុកល់ស្ពានអាកាស ចោមចៅពេញទំហឹង បណ្តាលឱ្យបោកក្បាល ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ កន្លែងកើតហេតុរួចទំនាក់ទាក់ទំនង ទៅក្រុមគ្រួសារមកទទួលយក ទៅធ្វើបុណ្យតាម ប្រពៃណីចំណែកម៉ូតូត្រូវ បានសមត្ថកិច្ចយកទៅរក្សាទុក រងចាំសាច់ញាតិមក ទទួលយកទៅវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *