ប្រយ័ត្នណាបងប្អូន រឿងចែកដីឱ្យអ្នកក្រីក្រ ៦០០០ឡូតិ៍ តែប្រើស្ទីល យកលុយ១ឡូតិ៍ ៤៥០ដុល្លារ អាជាល្បិចបោកថ្មី នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ)៖ អាចជាស្ទីលថ្មី  ( New Style)គេបោក ប្រជាពលរដ្ឋ តាមរូបភាព ចែកដីអោយ អត់គិតលុយ  តែគិតសេវាឈូសឆាយ និងសេវារដ្ឋបាល៤៥០ដុល្លារ សម្រាប់ដី១ឡូត៍ទំហំ ១០ម៉ែត្រ គុណនឹង  ៣០ម៉ែត្រ។  បើនិយាយ អំពីតម្លៃ៤៥០ដុល្លារនេះ គឺបោកទៀតហើយ បងប្អូន បើមិនគិតពិចារណា ងាយរងគ្រោះ គឺអស់ស្រូវពូជអស់ដីស្រែ ជំពាក់ធនាគារ ហើយដើរស្រែក ទាមទាររកយុត្តិធម៌ទៀតហើយ។

ពិភពលោកនេះគ្មាន អ្នកណា ចិត្តល្អទិញដី មកចែក ប្រជាពលរដ្ឋ ទទេៗបែបនេះទេ សូមពិចារណា តាមផ្លូវច្បាប់។

រឿងនេះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើលិខិត បដិសេធហើយ ទីតាំងដីដែល ចែកនោះជា ដីរដ្ឋស្ថិតនៅ ក្នុងដែនបរិស្ថាន គ្រប់គ្រង  ។

សូមសំណូមពរ អោយសមត្ថកិច្ច  មានវិធានការ ច្បាប់ចាប់ឃាត់ខ្លួនជន ឆបោកដែល ចេញមុខ ចំហរបែបនេះ ដាក់ពន្ធនាគារ  បើគ្មាន វិធានការទេ ថ្ងៃក្រោយ ជនឆបោក នៅតែដើរបោកដដែល  ។

សូមជម្រាបថា ៖ មានលិខិតមួយសន្លឹក ត្រូវបានគេបង្ហោះលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក មិនដឹងថា ជាផ្លូវការ ឬមួយយ៉ាងណាទេ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដោយដាក់ថា សេចក្តីជូនដំណឹង !

ក្រោមអធិបតីភាព ឯកឧត្តម ជូន គន្ធា ដោយយល់ឃើញថា កន្លងមកនេះមាន បងប្អូនប្រជាពលរដ្ឋ មួយចំនួនមានជីវភាពក្រីក្រ គ្មានដីសម្រាប់ សង់លំនៅឋាន ឬអាស្រ័យផល លុយហើយប៉ុន្តែមិនបានដី ។ ហើយបងប្អូនមួយចំនួន ទៀតបានចាញ់ បោកក្រុមហ៊ុនអចលន ទ្រព្យដែលចំណាយ

ក្នុងឱកាសនេះ ឯកឧត្តម ជូន គន្ធា បានធ្វើសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋក្នុង ខេត្តកំពង់ស្ពឺ ឲ្យបាន ជ្រាបថា៖ ឯកឧត្តម ជូន គន្ធា នឹងចែកជូនដីឡូតិ៍ចំនួន ៦០០០ ឡូតិ៍ ជូនដល់ប្រជាពលរដ្ឋ ក្រីក្រដើម្បីសាងសង់លំនៅ ឋានឬអាស្រ័យផល ។ ទីតាំងដីស្ថិតនៅ ភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ចម្ងាយពីទីរួមខេត្តកំពង់ស្ពឺ មកដល់ផ្សារកន្ទួត ៥១ គីឡូ រួចចុះពីផ្សារកន្ទួត ទៅដល់ទីតាំង ដីចម្ងាយ ៨ គីឡូ ។

ការចែកជូនអាចផ្តល់ ឱកាសក្នុងមួយ គ្រួសារអាចទទួលបាន ១០ឡូត៍ចុះ ដីឡូតិ៍មានទំហំ ១០២-៣០ម ។

លក្ខខណ្ឌ: អ្នកទទួលបានដីត្រូវចំណាយ ទៅលើសេវារដ្ឋបាលដូចជាៈ ការឈូសឆាយដី ឈូសឆាយផ្លូវ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង (ផ្សេងៗ) ក្នុងមួយឡូតិ៍ ៤៥០ ដុល្លារ (បួនរយហាសិបដុល្លារ) ។

សូមភ្ជាប់មកជា មួយនូវឯកសារ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរនិង សៀវភៅគ្រួសារ ។

ចំពោះបងប្អូនដែល ទទួលបានទីតាំងដីឡូតិ៍នេះ នឹងមានសិទ្ធិឈូសឆាយ ដាំដំណាំ ដាំដើមឈើហូបផ្លែ ចិញ្ចឹមសត្វ ជិកស្រះចិញ្ចឹមត្រីនិង សង់លំនៅឋានបានភ្លាមៗ ។

បញ្ជាក់: ទទួលបានប័ណ្ណកម្មសិទ្ធ កាន់កាប់ដីធ្លីស្របច្បាប់ ដោយទទួលស្គាល់ ពីអាជ្ញាធរ ភូមិ ឃុំ ។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍ សូមទាក់ទងតាម រយះអាជ្ញាធរមូលដ្ឋាន ឬក្រុមការងាររដ្ឋបាល។ ដោយឡែករដ្ឋបាល ស្រុកឱរ៉ាល់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានចេញ

សេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ៖ យោងតាមការ Live វីឌីអូរបស់ផេក KH PLUS NEWS ដោយមានឈ្មោះ ពូ ហ៊ន និងឈ្មោះ ជួន គន្ធា បាន ធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ ដីស្ថិតនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រដ្ឋបាលស្រុកឱរ៉ាល់ សូមបដិសេធមិន ទទួលស្គាល់ដឹង ឮលើករណីខ ទទួលស្គាល់ដឹង ឮលើករណីខាងលើ  ព្រោះការអះអាងរបស់បុគ្គល ខាងលើ ជាដីស្ថិតក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលត្រូវបានការពារ ដោយច្បាប់ ហើយគ្មានបុគ្គលណា អាច កាប់ឆ្ការ ទន្ទ្រាន រីឈូសឆាយលើដី នោះបានឡើយ។

ក្នុងករណីបើរដ្ឋចែកដី ជូនប្រជាពលរដ្ឋក្រីក្រ គឺអនុវត្តតាមគោល នយោបាយដីសម្បទាន សង្គមកិច្ចដែល មិនតម្រូវឱ្យ ប្រជាពលរដ្ឋ ក្រីក្របង់ប្រាក់ទេ។

រដ្ឋបាលស្រុក សូមអំពាវនាវដល់ សាធារណៈជន ដល់អ្នកទិញដីនៅ ក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែល មាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភព មិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ ការពារធម្មជាតិ និងដីសាធារណៈ របស់រដ្ឋផ្សេងៗ បើមានចម្ងល់សូម ទំនាក់ទំនងមកលេខទូរស័ព្ទ លេខ ០៩៧៧៥៥០៤៧៧ ។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូម សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ មេត្តា ជ្រាបជាព័ត៌មាន។

ពាក់ព័ន្ធករណីនេះ ពុំទាន់មានប្រតិកម្ម ឬបកស្រាយពី ឈ្មោះ ឯកឧត្តម ជួន គន្ធា នៅឡើយនៅថ្ងៃនេះ ប៉ុន្តែលើបណ្តាញ ទំនាក់ទំនងសង្គម បានបង្ហោះព្រោងព្រាត ហាក់មានចេតនា ពន្យល់ដាស់តឿន ប្រជាពលរដ្ឋកុំឱ្យងាយរងគ្រោះ រឿងដីធ្លីនេះ ។

ម្យ៉ាងទៀត សង្ឃឹមថាអាជ្ញាធរ ភូមិឃុំ ស្រុកខេត្ត ស្ថាប័នជំនាញពាក់ព័ន្ធ សិក្សាក្នុងរឿងនេះ ដើម្បីទប់ស្កាត់ប្រសិនបើ ការអំណោយដី មានភាពមិនប្រក្រតី ទៅជាកលល្បិចបោក ប្រាស់ប្រជាពលរដ្ឋ ស្ថិតក្នុងយល់ដឹងមានកម្រិត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *