សំណាងមួយក្នុង មួយពាន់គ្រោះថ្នាក់ ! ក្មេង ស្រីម្នាក់បាន រងរបួសជើងខាងស្ដាំ ក្នុងខណៈបានរត់ឆ្លង ផ្លូវដែកហើយ ត្រូវរថភ្លើងបើកមក ដល់ល្មមរុញចេញផុតពីផ្លូវ

(ខេត្តព្រះសីហនុ)៖ សំណាងមួយក្នុង មួយពាន់គ្រោះថ្នាក់! ក្មេងស្រីម្នាក់បានរងរបួសជើង ខាងស្ដាំក្នុងខណៈបាន រត់ឆ្លងផ្លូវដែកហើយត្រូវ រថភ្លើងបើកមក ដល់ល្មម រុញចេញផុតពីផ្លូវ។ ហេតុការណ៍ នេះកើតឡើងកាលពី ថ្ងៃទី២០ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១និង១០នាទី នៅលើផ្លូវដែក ចំណុចក្បែរ សាលាបឋមសិក្សា ភូមិអូរត្រជាក់ចិត្ត ស្ថិតនៅភូមិ អូរត្រជាក់ចិត្ត ឃុំសំរុងស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។

ក្មេងស្រីតូចដែលរត់ ឆ្លងផ្លូវដែក ពីត្បូងទៅជើង បណ្ដាល ឱ្យរងរបួសជើង ឈ្មោះ សីហា យ៉ានីន អាយុ ៣ ឆ្នាំ មានទីលំនៅ ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បានប៉ះនឹង ចំហៀងរថភ្លើង  ហើយសំណាងធំ ណាស់ផុតពី ផ្លូវដែកបណ្ដាល ឲ្យខ្ទាតចេញ ។

គ្រោះថ្នាក់រថភ្លើង ប៉ះខាងលើ នេះបណ្តាល ឱ្យក្មេង ស្រីរងរបួស ជើងខាងស្ដាំ ។

បច្ចុប្បន្នត្រូវបាន ក្រុមគ្រួសារ យកទៅ ព្យាបាលនៅ គ្លីនិកឯកជន លិ គឹមឌី ឃុំវាលរេញ ។ ចំណែករថភ្លើង បាន បន្ដដំណើរចូល ទៅខេត្ត ព្រះសីហនុ ។

កំហុសដ៏ធំនេះ គឺ អ្នកអាណាព្យាបាល មិនគួរបណ្ដែតបណ្ដោយ ឱ្យកូនចៅរបស់ ខ្លួនរត់មក ក្បែរផ្លូវដែក ដូច្នេះទេ ។ ចាត់ទុកថាសំណាង ហើយ ដែល ជីវិត ថ្លៃ នោះរថភ្លើងកៀរ នាងខ្ទាត ចេញបើខ្ទាតចូល ក្រោម កង់ដែក រថភ្លើងវិញ មិនដឹងថាក្មេង ស្រីតូច នេះសល់រូបកាយ ឬ បែបណាទេ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *