លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អញ្ជើញជា អធិបតីក្នុងវេទិកា «ផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា»

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ស្ត្រីទី១នៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងថា ចលនាកាយឫទ្ធិនារីកម្ពុជា មិនត្រឹមតែមាន គោលដៅផ្ដល់ ភាពសប្បាយ រីករាយសម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជា សកម្មភាពអប់រំ ក្រៅប្រព័ន្ធមួយ ដែលផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូល រួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍ របស់ពួកគេលើបញ្ហា សង្គមនិងការអភិវឌ្ឍ ប្រទេសជាតិ។

ឆ្លើយតបសំនួរក្នុងវេទិកា «ផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគម កាយឫទ្ធិនារីកម្ពុជា» នៅក្នុងអង្កការ PSE «ប៉េ អេស អឺ» ដែលមានអ្នក ចូលសរុប១១០៨ នាក់ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងបញ្ជាក់ថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាព ក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើង ដោយការស្ម័គ្រចិត្ត ផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោយមិនមានការ បង្ខិតបង្ខំក្នុងរូបភាព ណាមួយឡើយ និងមិនមានការប៉ះ ពាល់ដល់ការសិក្សា ឬបំពេញការងារ របស់សមាជិកម្នាក់ៗ នោះទេ។

លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សមាគមទទួលបាន ប្រកាសនីយបត្រ និងផ្លាកសញ្ញា ពីមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក «FAPW» ពីលោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក និងលោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ សមាគមកាយឫទ្ធិនារីកម្ពុជា ខិតខំបំពេញកាតព្វកិច្ច របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបាន សមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់ បេសកកម្មរបស់សមាគម ស្របតាមគោលបំណង របស់ សមាគមកាយឫទ្ធិនារី ពិភពលោក គឺការជួយ អភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយ ទៅជាពលរដ្ឋល្អ ដែលមានការ ទទួលខុសត្រូវ ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុ វិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។

ប្អូនៗយុវតីដែលចូលរួមទាំងអស់ ពិតជារំភើបសប្បាយ រីករាយយ៉ាងខ្លាំង ដែលមានឱកាស បានចូលរួមនៅក្នុង វេទិកានេះ ព្រោះពួកគេបានសួរ សំនួរទៅកាន់លោកស្រីបណ្ឌិត ដែលជាចម្ងល់នៅក្នុង ចិត្តរបស់ពួកគេ ក៏ដូចជាសារប្រយោជន៍ នៃការចូលរួមជា សមាជិករបស់សមាគម កាយឫទ្ធិនារីកម្ពុជា។ ហើយការផ្តល់ដំបូន្មានល្អៗ ពីលោកស្រីបណ្ឌិត នាឱកាស នេះបានធ្វើឱ្យពួកគេ មាន ការយល់ដឹងកាន់តែ ច្បាស់ពីតម្លៃស្រ្តីខ្មែរ ទាំងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ជាដើម។ លើសពីនោះ ទៀត គឺបានជម្រុញទឹកចិត្ត របស់ពួកគេ ឱ្យមានការតស៊ូក្នុងជីវិត ខិតខំសិក្សារៀនសូត្រ និងចូលរួមក្នុងកិច្ចការ សង្គមជាដើម។

សូមបញ្ជាក់ថាអង្គពិធី ទាំងមូលបានសម្តែងក្ដីរីករាយ ចំពោះសារសំខាន់ៗ របស់លោកស្រីបណ្ឌិត ដែលបាន ចែករំលែកបទពិសោធជីវិត និងការងារ ជូនដល់ប្អូនៗសិស្សនិស្សិត យុវតី និងក្រុមវឌ្ឍននារីនា ដើម្បីបានជាគន្លឹះ អាចឱ្យពួកប្អូនៗ យកទៅអនុវត្ត កសាងអនាគត និងទិសដៅជីវិត ឱ្យប្រសើរឡើង។ ជាងនេះផងដែរ គឺនឹងកាន់តែជំរុញទឹកចិត្ត ចូលរួមស្ម័គ្រចិត្តចែករំលែក របស់សមាជិកគាំទ្រ កាន់តែខ្លាំងបន្ថែមទៀត លើសកម្មភាព ការងារសង្គម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *