ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស ទីក្រុងបុរាណ និងជួបអភិបាលក្រុង Bern

(សហព័ន្ធស្វីស) ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់ នៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃ ព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចវិមាន សភាសហព័ន្ធ ដែលជានិម្មិតរូបស្នូល នៃលទ្ធិប្រជាធិបតេយ្យ របស់សហព័ន្ធស្វីស។

បន្ទាប់មកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូ ទស្សនាដោយថ្មើរជើងនៅតាមដងផ្លូវ នៃតំបន់ទីក្រុងបុរាណមួយ ក្នុងទីក្រុង Bern។ ទីក្រុងបុរាណនេះ ត្រូវបានបង្កើតឡើងនាអំឡុងយុគសម័យកណ្ដាល (Middle Age) និងនៅតែរក្សាបាន រចនាបទនៃសំណង់ និងហេដ្ឋារចនាសម្ព័ន្ធបែប បុរាណរហូតមកដល់សព្វថ្ងៃ។

ក្រោយពីបាន ទស្សនាទីក្រុងបុរាណ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រតិភូ ក៏បានបន្តដំណើរទៅ កាន់វិមាន Erlacherhof ដែលនៅទីនោះ មានឯកឧត្តម Alec Von Graffernried អភិបាលក្រុង Bern រង់ចាំទទួលស្វាគមន៍ ប្រកបដោយក្ដីរាក់ទាក់បំផុត។ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីការរៀបចំទីក្រុង Bern និងបញ្ហាប្រឈម។

សូមបញ្ជាក់ថា ក្នុងបំណងដកស្រង់បទ ពិសោធន៍បន្ថែមលើ ប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗ ពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើក កម្ពស់អភិបាលកិច្ច មូលដ្ឋាននៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងបន្តដំណើរទស្សនកិច្ចរ ហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *