(ខេត្តបន្ទាយមានជ័យ)៖ កាលពីរសៀល ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៤នេះ ក្នុងសាលប្រជុំសាលាខេត្ត បន្ទាយមានជ័យបាន បើកកិច្ចប្រជុំពិភាក្សា ជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំពិភាក្សា នេះមានការចូលរួម ឯកឧត្ដម សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ត្រីអមដំណើរ លោកប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ អង្គភាពទាំង៣ រដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ចូលរួម ប្រហែល១០.០០នាក់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានអានរបាយការណ៍ ចុះបញ្ជីដីធ្លីថា ក្នុង ខេត្តបន្ទាយមានជ័យ ក្បាលដីដែលនៅ សល់មិនទាល់វាស មានចំនួន ៣២៥.០០០ក្បាលដី និងបាន ស្នើរសុំគោលការណ៍ ពីក្រសួងដើម្បីប្រកាស បើកយុទ្ធនាកាចុះបញ្ជី បញ្ចប់ក្បាលដីដែល នៅសល់នេះ ដោយរៀបចំជា ក្រុមវាសចំនួន ៩ក្រុម សរុបកំលាំងមាន ចំនួន១៨៥នាក់ ក្នុងនោះមានមន្ត្រី កិច្ចសន្យាចំនួន១៣នាក់ និសិត្សស័្មគ្តចិត្តមកពីមហា វិទ្យាល័យរៀបចំដែនដី រដ្ឋបាលដីធ្លីចំនួន៣៩នាក់ និងក្រុមយុវជន សសយក ស័្មគ្រចិត្តតាមក្រុង ស្រុក កោលដៅចំនួន៨៣នាក់ ដើម្បីចុះ វែងតាម ស្រុក ក្រុង ទាំង៩ ក្រុង ស្រុក រហូតដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ លទ្ធផលទទួលបាន វាស់វែងបាន ៣៨១.០៨០ក្បាលដី ប្រមូលទិន្នន័យ បានចំនួន ៣៧៩.៨៥១ក្បាលដី បិតផ្សាយបញ្ចប់ បាន៣០២ភូមិស្មើ និង៣៣៥.៥៥២ក្បាលដី ចេញបណ្ណបាន២៩៣.៥៩៦ក្បលដី ចែកបណ្ណ បាន២៧២.០៤០ក្បាលដី កំពុងជម្រះបញ្ចប់និតិវិធី ចុះបញ្ជីចំនួន២២ភូមិ ត្រៀមចេញបណ្ណ ចំនួន១០ភូមិ ស្មើរ ១៩.៤៦៨បណ្ណ ត្រៀមបិតផ្សាយ មាន១២ភូមិ ស្មើនិង១៥.៤៦៨ក្បាលដី កំពុងអនុវត្តចុះបញ្ជីមាន លក្ខណៈជាប្រព័ន្ធដើម្បី សម្រេចបញ្ចប់ចំនួន ៣២៥.០០០ក្បាលដី ដេលនៅសល់ក្នុង ខេត្តឲ្យរួចរាល់ក្នុងឆ្នាំ ២០២៥។
ឯកឧត្តម អ៊ុំ រាត្រី បានប្រសាសន៍ឲ្យដឹងបន្តថា ក្រៅពីនេះ ដោយអនុវត្តតាម ស្មារតីអនុក្រឹត្យលេខ ៥៨៧ អនក្រ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៣ ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បន្ថែមទំហំផ្ទៃដីអនុក្រឹត្យលេខ ៥៨ អនក្រ ចុះ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣ស្តីពីកំណត់ តំបន់ទ្រនាប់នៃ ដែនព្រៃលិចទឹក ២នៃបឹងទន្លេសាបក្នុង ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ អនុក្រិត្យលេខ ១០៦ លិខិតលេខ ២៦៨ សជណ ដប ចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ របស់ទីស្ដីការ គណៈរដ្ឋមន្ត្រី ស្ដីពីការកែសម្រួល ផ្ទៃដីបង្កបង្កើនផល ចេញពីតំបន់៣ មកតំបន់២ កែសម្រួលផ្ទៃ ដីលំនៅឋាន ចេញពីតំបន់២ មកតំបន់១ និងការកំណត់ផ្ទៃដីតំបន់២ នៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។
មន្ទីររៀបចំដែន ដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តអនុវត្ត បានលទ្ធផលដូច ខាងក្រោម តំបន់១ មន្ទីរ ដ ន សស បាននិងកំពុងអនុវត្តចុះ បញ្ជីដីធ្លីក្នុងតំបន់១ នៃតំបន់បឹងទន្លេសាបគិតពី ពេលចាប់ផ្ដើមអនុវត្តមកដល់ថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២៤ បានលទ្ធផល ដូចខាងក្រោម ប្រមូលទិន្នន័យ បានចំនួន៤.៦២៣ ក្បាលដី វាស់វែងបាន ចំនួន៧.៩៤២ ក្បាលដី គូសបានចំនួន៥.៤២៩ ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៤.៣០៤ក្បាលដី ចេញបណ្ណរួចបានចំនួន ៤.១៥៩ក្បលដី តំបន់២ មន្ទីរកំពុងអនុវត្តការងារ ចុះបញ្ជីដីធ្លីក្នុងតំបន់២ នៃតំបន់បឹងទន្លេសាប គិតពីពេលចាប់ផ្ដើម អនុវត្តដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៤ប្រមូលទិន្នន័យបាន ចំនួន៣.៥៥២ ក្បាលដី វាស់វែងបានចំនួន ៤.៩៥១ក្បាលដី គូសបានចំនួន៤.៩៥១ ក្បាលដី បញ្ចូលទិន្នន័យបាន ចំនួន១.៦៥៤ក្បាលី តំបន់៣ មន្ទីរបានចុះបញ្ជី និងចេញវិញ្ញាបនបត្តិ សម្គាល់ម្ចាស់អចលនវត្ថុដី រដ្ឋក្នុងតំបន់ ៣ ជូនក្រសួង ធនធានទឹកនិង ឧតុនិយមចំនួន ១១ បណ្ណ មានទំហំសរុប ១២០.២៩៩ហិចតា។
ក្នុងនោះ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សាជំរុញ ការងារចុះបញ្ជីដីធ្លីក្នុងភូមិ សាស្ត្រខេត្ត បន្ទាយមានជ័យនេះ ដើម្បីកាត់បន្ថយការ ទំនាស់ដីធ្លី និងការកាន់ កាប់ដោយស្របច្បាប់ ការប្រកាសតំបន់ វិនិច្ឆ័យដីធ្លីជូនប្រជាពលរដ្ឋ ដែលរស់នៅលើដីរដ្ឋ របស់ក្រសួងបរិស្ថាន និងពិនិត្យតាមស្ថាន ភាពរស់នៅ ជាក់ស្តែងរបស់ ប្រជាពលរដ្ឋ មាន៣ជំហាន ១.ចាប់ផ្តើមដំណើការចុះបញ្ជី ជូនបងប្អូនកាន់កាប់ ស្របច្បាប់ ២.នៅពេលប្រកាស តំបន់វិនិច្ឆ័យបងប្អូនត្រូវត្រៀម និងប្រមូលឯកសារ ឲ្យមន្ត្រីជំនាញ ដើម្បីជាមូលដ្ឋានការ ទទួលស្គាល់នៃ ការចុះបញ្ជីថ្មី សូមខិតខំរកឯកសារ អត្តសញ្ញាណ ប្រសិនបើបងប្អូន មានឯកសារគ្រប់គ្រាន់ យើងនឹងឆាប់ ទទួលបានបណ្ណ ៣.ទាក់ទងបញ្ហាទំនាស់ សូមបងប្អូនចេះ សម្របសម្រួលគ្នា ទន្ទឹមនោះរួមគ្នា អភិវឌ្ឍមូលដ្ឋានរបស់យើង ត្រូវរួមគ្នាប្រកួត ប្រជែងក្នុងការអភិវឌ្ឍ មូលដ្ឋានរបស់យើងម្យ៉ាង ទៀតក្រុមការងារ ចាំជួយសម្របសម្រួល ការងារជូនបងប្អូន ជូនពរឲ្យបងប្អូន ឆាប់ទទួលបានបណ្ណ កម្មសិទ្ធិគ្រប់ៗ គ្នាផងដែរ៕