(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក អ៊ុម ប៊ុនសឿន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកពោធិ៍រៀង បានដឹកនាំក្រុមការងារ និងដោយមានការអញ្ជើញ ចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ព្រះចៅអធិការវត្តពោធិ៍រៀងត្បូង និងវត្តពោធិ៍រៀងជើង អាចារ្យគណៈកម្មការវត្ត ព្រមទាំងក្រុមការងារ បាននិមន្ត និងអញ្ជើញចុះចែកសម្ភារៈ និងថវិកា ជូនពលរដ្ឋដែលជួបការ លំបាកផ្នែកជីវភាព ចំនួន ៣គ្រួសារ ក្នុងឃុំពោធិ៍រៀង ក្នុងនោះ ៖
១. ភូមិពោធិ៍រៀងត្បូង ចំនួន ២គ្រួសារ ដោយក្នុង ១គ្រួសារៗទទួលបាន ៖ ថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម ទឹកត្រី ១០ដប ទឹកស៊ីអ៉ីវ ៥ដប ត្រីខ ៨កំប៉ុង ឆ្នាំង ២ ចង្រ្កានហ្គាស ១ ធុងទឹកកក ១ ចានស្រាក់ ១ បំពង់ទឹកក្ដៅ ១ កំសៀវទឹក ១ មុង ២ ភួយ ២ ខ្នើយ ២ ទឹកបរិសុទ្ធ ១កេស មី ១កេស ទឹកផ្លែឈើ ១កេស សាប៊ូ ៣ដុំ ថ្នាំងដុសធ្មេញ ១ឡូ ស្លាបព្រា ៣៣ វែង ៣ ខ្ទះ ២ និងចាន ស្ករស ខ្ទឹមស ម្រេច ប៊ីចេងមួយចំនួនទៀត។
២. ភូមិពោធិ៍រៀងជើង ចំនួន ១គ្រួសារ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម ប្រដាប់ស្ល ១ឈុត មី ១កេស ទឹកបរិសុទ្ធ ១កេស និងទឹកផ្លែឈើ ១កេស។
៣. ដោយឡែកពលរដ្ឋ ចំនួន ១គ្រួសារទៀត ដែលជួបការលំបាកផ្នែកជីវភាព រស់នៅផ្ទះជួលគេ ក្នុងភូមិ៨ ក្រុងព្រៃវែង ក្រោមការឧបត្ថម្ភពី ព្រះគ្រូចៅអធិការ វត្តពោធិ៍រៀងជើង និងវត្តពោធិ៍រៀងត្បូង តាមរយៈលោក ហាំ សុភាវុធ អនុប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ស្រុកពោធិ៍រៀង ទទួលបាន ៖ អង្ករ ៥០គីឡូក្រាម ថវិកា ៤ម៉ឺនរៀល មុង ២ ចានស្រាក់ ២ បំពង់ទឹកក្តៅ ២ កន្ទេល ១ ចង្រ្កានហ្គាស ២ ចានដែកបោកខោអាវធំ ១ ភួយ ១ ខ្នើយ ១ កាំបិត ១ ស្លាបព្រា ១ឈុត ឆ្នាំងបាយ ២ សាប៊ូ ១កញ្ចប់ ថ្នាំនិងច្រាសដុសធ្មេញ ១ឈុត និងស្ករ មីចេង ឣំបិល ម្រេច ខ្ទឹម ទឹកត្រី ទឹកស៊ីឣ៉ីវ ព្រមទាំងសៀវភៅសរសេរ ១០ក្បាល និងប៊ិច ៤ដើម ផងដែរ៕