(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ បានទទួលមរណភាព នៅម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងជុន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក រ៉ា ឆៃរ៉ាន់ កូនប្រុសបង្កើតរបស់ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា។
សពរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដំណឹងនេះ ចាត់ទុកជាសេចក្តីគោរព អញ្ជើញដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ នៃសពឲ្យបានគ្រប់ៗគ្នា៕