ក្មេងទំនើងជាច្រើននាក់ រៀនមិនពូកែរៀនសូត្រ ពូកែខាងបង្កើតរឿង មុនចូលឆ្នាំខ្មែរនាំគ្នា ច្នៃបំពាក់ស៊ីម៉ាំងលឺខ្លាំងៗ បង្កចលាចលដល់សង្គម នគរបាលស្រុកស្វាយចេក ឃាត់បាន១៣គ្រឿង យកមកអប់រំតែនៅ មានបន្តនិងចាត់ការ តាមច្បាប់ហើយ

(ខេត្តបន្ទាយមានជ័យ)៖ មុនចូលឆ្នាំខ្មែរ មានក្រុមក្មេងទំនើង ជាច្រើននាក់ បាននាំគ្នាកែច្នៃ បំពាក់ស៊ីម៉ាំងម៉ូតូលឺខ្លាំងៗ ម៉ូតូខ្លះកែឆ្នៃខុសបច្ចេកទេស បង្កចលាចលដល់ សង្គមយ៉ាងខ្លាំង ត្រូវបានកំលាំង នគរបាលស្រុកស្វាយចេក ឃាត់បានម៉ូតូ១៣គ្រឿង យកមកអប់រំនៅអធិការ ស្រុកស្វាយចេក បើនៅតែមានបន្ត និងចាត់វិធានការទៅតាមច្បាប់។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា អនុវត្តន៍តាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ លោកបានដាក់បទបញ្ជាដល់ អធិការនគរបាលទាំង ៩ក្រុង ស្រុក ត្រូវចុះអនុវត្តន៍និងធ្វើការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរ ឈានចូលមកដល់ ។

លោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងបន្តទៀតថា អនុវត្តន៍បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨និង០០នាទី លោកបានដឹកនាំកំលាំង នគរបាលស្រុកស្វាយចេក ១ក្រុមចុះបង្ក្រាប រាល់បទល្មើសផ្សេងៗ ក្នុងនោះបានឃាត់ ខ្លួនក្មេងទំនើង ជាម្ចាស់ម៉ូតូ បានចំនួន១៣គ្រឿង បានបំពាក់ខុសលក្ខណៈ បច្ចេកទេសដាក់ស៊ីម៉ាំងឮខ្លាំងៗ យកមកអធិការដ្ឋាន នគរបាលស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងបន្តទៀតថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន៥ គ្រឿង សរុបចំនួន១៣គ្រឿង ម៉ូតូទាំងនេះត្រូវបាន ឃាត់ទុកកាលពី ក្នុងអំឡុងពេល មុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លុះនៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៤នេះ លោកបានឲ្យម្ចាស់ចូល មកដោះស្រាយ និងឲ្យម្ចាស់រៀបចំម៉ូតូ ឲ្យបានដូចដើមវិញ។

ក្រោយធ្វើការអប់រំណែនាំរួច  លោកបានប្រគល់ ម៉ូតូជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណី មិនរាងចាលបើម្ចាស់នៅ តែបន្តសកម្មភាព បើកម៉ូតូ មានបំពាក់គ្រឿង បំពងសម្លេងលឺខ្លាំង រំខានគេឯងបង្កអសន្និសុខ ដល់សង្គមទៀតនោះ សមត្ថកិច្ចនិងមានចំណាត់ការ ទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *