ស្ដ្រីម្នាក់ត្រូវបុរសម្នាក់ ចូលអារកសម្លាប់ដល់ក្នុងផ្ទះ រួចជនដៃដល់ចាក់ សម្លាប់ខ្លួនតាមក្រោយ នៅបុរីពិភពថ្មីឈូកវ៉ាពីរ ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមនៅ ក្នុងផ្ទះរបស់ខ្លួន ដោយសារតែបុរស ម្នាក់ទៀតប្រដាប់ដោយ កូនកាំបិងក្នុងដៃ ចូលទៅចាក់ជាច្រើនកាំបិត ចំណែកឃាតករវិញ បានចាក់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ត្រូវបានគេជួយសង្គ្រោះទាន់ ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាល រសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើហេតុបានធោយដឹងថា នារីរងគ្រោះឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ មានប្ដីឈ្មោះ ហួ ស៊ិន អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនកិនថ្ម ក្នុងខេត្តកំពង់ស្ពឺ ហើយនារីរងគ្រោះ និងប្ដីស្នាក់នៅ ក្នុងផ្ទះកើតហេតុខាងលើ ហើយមានកូនប្រុស២នាក់ នៅក្នុងបន្ទុក គ្រួសារផងដែរ។

ចំណែកជនដៃដល់ ជាឃាតករមានឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេបញ្ជូនទៅ កាន់មន្ទីរពេទ្យដើម្បី សង្រ្គោះបន្ទាន់ ក្រោយពីកើតហេតផងដែរ។

ជុំវិញវិញករណីកើត ហេតុខាងលើនេះគេ នៅពុំទាន់មានប្រភពណាមួយ អះអាងឲ្យដឹងអំពីដើម ចមដែលនាំ ឲ្យមានការចាក់សម្លាប់គ្នានេះ ផ្ដើមចេញពីរឿងអ្វីនៅឡើយទេ ហើយក៏មិនដឹងថា ឃាតករ និងស្រ្តីរងគ្រោះ មានទំនាក់ទំនង អ្វីជាមួយគ្នាដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុខណៈ ស្រ្តីរងគ្រោះកំពុងស្ថិត នៅសំយ៉ាបផ្ទះខាងមុខ ជនសង្ស័យក៏បាន ដើរចូលទៅធ្វើសកម្មភាព ចាក់ជាច្រើនកាំបិត បណ្ដាលឲ្យនាងស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម។

បន្ទាប់មកជនដៃដល់ មិនបានគេចខ្លួននោះទេ ក៏បានធ្វើអត្តឃាតអារ ក សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យដួលដេក នៅក្បែរសពស្រ្តីរងគ្រោះ ប៉ុន្តែមិនស្លាប់ឡើយគ្រាន់ តែរងរបួសធ្ងន់ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកគេបាន បញ្ជូនជនដៃដល់ ទៅកាន់មន្ទីពេទ្យដើម្បី សង្រ្គោះបន្ទាន់ភ្លាមៗ រីឯកម្លាំងសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏បានចុះទៅកាន់ ទីនោះធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច័យ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *