(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងជាប្រធានគណៈកម្មការ គណបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងនៅព្រឹក ថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២២នេះថា ក្រុង ស្រុក ទាំង៩របស់ ខេត្តបន្ទាយមានជ័យ ក្រុងដែលរងគ្រោះ ខ្លាំងជាងគេ និងក្រុង ស្រុក មិនសូវរង គ្រោះដោយទឹកជំនន់ នោះមកដល់ថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២២នេះ ទឹកជំនន់ចាប់ ផ្តើមស្រកប្រហែល ជាង១តឹកហើយ។
លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ចាប់រងគ្រោះពីទឹកជំនន់ ឡើង រហូតដល់ទឹកស្រក ទៅវិញធ្វើឲ្យប៉ះពាល់ យោងតាមមន្ត្រី លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត និងមន្ត្រីរដ្ឋបាល ខេត្តបន្ទាមានជ័យ បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ធ្វើឲ្យប៉ះពាល់កើនពីចំនួន ៨ ដល់ ៩ ស្រុក ក្រុង ឃុំ សង្កាត់ពី ៤៧ ដល់ ៤៩ ឃុំ/សង្កាត់ និង ២៧៨ ភូមិ។
គិតត្រឹមនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ប៉ះពាល់មនុស្ស កើនឡើង ៦៣.៨១៦ នាក់ ឬ ១៥.០៧៤ គ្រួសារ ជម្លៀសកើនពី ១.០០០ គ្រួសារ ដល់ ១.៤៣១ គ្រួសារ សត្វពាហនៈ ២.៨៦៧ ក្បាល ស្រូវជាង ៣៦.០៥៩ ហិកតា ខូចខាត ៥.៦៤៦ ហិកតា។
ក្នុងនោះ គ្រួសាររងផលប៉ះពាល់ សរុបពីចំនួនជាង ១,៣ ម៉ឺនគ្រួសារ ស្មើមនុស្សរាយ ៥៧,០៣០ នាក់ កើនដល់ ១៥.០៧៤ គ្រួសារ/ខ្នងផ្ទះ មនុស្សរាយចំនួន ៦៣.៨១៦ នាក់/ស្រី ៣២.៧០៨ នាក់, ជម្លៀសទៅទីទួលសុវត្ថិភាព ពីចំនួន ១.០០០ គ្រួសារ /មនុស្ស រាយ ៤.០៤២ នាក់ កើនដល់ ១.៤៣១ គ្រួសារ មនុស្សរាយចំនួន ៥.៨៨០ នាក់ /ស្រី ៣.០៤៥ នាក់ /កុមារ១.៤៩៣នាក់ ក្នុងនោះលង់ទឹក ស្លាប់១៤នាក់
ប៉ះពាល់ដំណាំស្រូវ ៣៦.០៥៩ ហិកតា ដំឡូងមី ២.៨៩៩ ហិកតាដំណាំរួមផ្សំ ១២៨ ហិកតា សត្វពាហនៈ ២.៨៦៧ ក្បាល ។
ចំពោះសាលារៀន ប៉ះពាល់ ៧៥ ផ្អាកដំណើរការ ៤៥ វត្ត៣៨ មណ្ឌលសុខភាព ៧ ទឹកហូរកាត់ផ្លូវពី ៦៣១ ខ្សែ មានប្រវែង ៣៦៤.១៩២ ម៉ែត្រ កើនដល់ ៨០២ ខ្សែ ប្រវែង ៤០៦.២៩៥ ម៉ែត្រ ។
លោកអ៊ុរាត្រីបាន បញ្ជាក់ឲ្យដឹង បន្តទៀតថា ប្រជាពករដ្ឋរង គ្រោះដោយទឹកជំនន់ នោះត្រូវបានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោកកែគឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ចុះជួយខេត្ត បន្ទាយមានជ័យ លោកទេសរដ្ឋមន្ត្រីគន់ អនុប្រធានទី១ គណ:កម្មាធិការ ជាតិគ្រប់គ្រងគ្រោះ មហន្តរាយ អមដំណើរដោយ មន្ត្រីជាន់ខ្ពស់ លោកខេងស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អភិបាលរងខេត្ត អង្គភាពទាំង៣ស្ថាប័ណ្ណ មានលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ ជាមេបញ្ជាការ តំបន់ទិសទី១ ខេត្តបន្ទាយមានជ័យ មន្ត្រីអាជ្ញាធរ ប្រជាការពារ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាល ឃុំសង្កាត់ផងដែរ ចុះចែកអំណោយ ចុះជួយយ៉ាងសកម្ម ចេញពីទឹកជំនន់ មិនខ្លាចពីការនឿយ ហត់ឡើយ៕