(ខេត្តបន្ទាយមានជ័យ)៖ នៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៥ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទីបានទប់ ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លង ដែនទៅប្រទេសថៃ ដោយខុសច្បាប់ ចំនួន០៣លើកក្នុង នោះវេលាម៉ោង ១៤និង៣០ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានដឹកនាំលោក មេបញ្ជាការរង លោកនាយផ្នែក នាយរងផ្នែក នាយរងប៉ុស្តិ៍ និងមន្ត្រីសរុបចំនួន ៣៥នាក់ សហការជាមួយ កម្លាំង អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃដោយ ខុសច្បាប់ ចំនួន ៣០០នាក់ ស្រី១៥៤នាក់ កុមារ២៦នាក់ នឹងម៉ូតូចំនួន ០៩គ្រឿង ត្រង់ចំណុច ក្រោយដេប៉ូទេលា ឈ្មោះ អាលក្ខ ប៊ុនធឿន ស្ថិតនៅក្នុងភូមិកោះស្នូល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋទាំង អស់មានទីលំនៅក្នុង ខេត្តចំនួន០៩គឺ ១,ខេត្តបន្ទាយមានជ័យចំនួន១៣៦នាក់ ស្រី៦៥នាក់ កុមារ១៣នាក់ ២,ខេត្តបាត់ដំបង ចំនួន៤៧នាក់ ស្រី២៣នាក់ កុមារ០២នាក់ ៣,ខេត្តសៀមរាបចំនួន៨១នាក់ ស្រី៤៦នាក់ កុមារ០៥នាក់ ៤,ខេត្តពោធិ៍សាត់ ចំនួន១៣នាក់ ស្រី០៦នាក់ ៥,ខេត្តកំពង់ចាមចំនួន០៧នាក់ ស្រី០៥នាក់ កុមារ០៤នាក់ ៦,ខេត្តព្រៃវែងចំនួន០៣នាក់ ស្រី០២នាក់ ៧,ខេត្តកំពង់ឆ្នាំងចំនួន០៣នាក់ ស្រី០២នាក់ កុមារ០១នាក់ ៨,ខេត្តកំពង់ធំចំនួន០៥នាក់ ស្រី០៣នាក់ ៩,ខេត្តឧត្ដរមានជ័យចំនួន០៥នាក់ ស្រី០២នាក់ កុមារ០១នាក់។
ក្រោយពីលោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការអប់រំណែនាំ រួចក៏ឲ្យពួកគាត់វិលត្រឡប់ ទៅលំនៅឋានរៀងៗខ្លួនវិញ។ ដោយឡែកម៉ូតូចំនួន០៩ គ្រឿង បានប្រគល់ជូនអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ដើម្បី ស្វែងរកម្ចាស់។
ចំណែកនៅវេលាម៉ោង១៤និង៣០នាទី កម្លាំងនគបាលប៉ុស្តិ៍ ក្បាលស្ពានស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរបម្រុង លួចឆ្លងដែនចូល ប្រទេសថៃខុសច្បាប់ ចំនួន១៤នាក់ ស្រី០៥នាក់ កុមារ០១នាក់ នៅក្នុងភូមិសាស្ត្រ ប៉ុស្តិ៍ស្ពានម៉ាឡៃ ត្រង់ចំណុច គោលដៅដើមប្រេងខ្យល់ ស្ថិតនៅក្នុង ភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋទាំងអស់ មានទីលំនៅក្នុងខេត្ត ចំនួន០៣គឺ ១,ខេត្តបាត់ដំបង ០៦ នាក់ ស្រី០២នាក់ ២, ខេត្តប៉ៃលិន ០៧នាក់ ស្រី០៣ កុមារ០១នាក់ ៣,ខេត្តសៀមរាប ០១ នាក់ ។ បន្ទាប់ពីរធ្វើការ សួរនាំ និងអប់រំណែនាំរួច បានឲ្យពួកគាត់វិលត្រឡប់ទៅ គេហដ្ឋានរៀងៗខ្លួនវិញ។
នៅវេលា ម៉ោង១៤និង៣០នាទីនេះដែរ កម្លាំងប៉ុស្តិ៍ស្វាយព្រៃ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនទៅ ប្រទេសថៃខុសច្បាប់ ចំនួន០៨នាក់ ស្រី០១នាក់ ក្នុងភូមិសាស្ត្រប៉ុស្តិ៍ស្វាយព្រៃ ស្ថិតនៅភូមិកណ្តាល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋទាំងអស់មាន ទីលំនៅក្នុងខេត្តចំនួន០៣គឺ ១,ខេត្តបន្ទាយមានជ័យចំនួន០៤នាក់ ស្រី០១នាក់ ២,ខេត្តបាត់ដំបងចំនួន០១នាក់ ៣,ខេត្តសៀមរាបចំនួន០៣នាក់ ។
បន្ទាប់ពីបានសាកសួរ និងអប់រំណែនាំរួចបានឱ្យពួកគាត់វិលត្រឡប់ទៅលំនូវឋាន រៀងៗខ្លួនវិញ។
កម្លាំងនគបាលបានឲ្យដឹងថា ប្រជាពលរដ្ឋសរុប ចំនួន៣២២នាក់ ស្រី១៦០នាក់ កុមារ២៧នាក់ និងម៉ូតូចំនួន០៩គ្រឿង។
ពាក់ព័ន្ធការទប់ស្កាត់ ពលករខ្មែរចំនួន៣២២នាក់ ខាងលើត្រូវបានអប់រំណែ នាំឲ្យត្រឡប់ទៅលំនៅដ្ឋាន វិញចំណែកម៉ូតូចំនួន០៩ គ្រឿងបានធ្វើការប្រគល់ ជូនទៅកម្លាំងអធិការដ្ឋាន នគរបាលស្រុកម៉ាល័យមាន ចំណាត់ការបន្ត។