(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានពន្យល់ថា ៖ តើបណ្ណបើកបរជាតិ អាចប្តូរបណ្ណអនុញ្ញាត បើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា ចម្លើយ៖ អាចស្នើសុំប្តូរបណ្ណអនុញ្ញាត បើកបរអន្តរជាតិបាន
ឯកសារតម្រូវ៖
– បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពល ភាពយ៉ាងតិច១ឆ្នាំ)
– អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមាន បញ្ជាក់ពីអាជ្ញាធរមាន សមត្ថកិច្ច)
– លិខិតឆ្លងដែន និងទិដ្ឋាការមាន សុពលភាពមិន តិចជាង១៥ថ្ងៃ (សម្រាប់ជនបរទេស)
*ករណីបណ្ណបើក បរបានប្រឡងនៅកម្ពុជា
– លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)
– រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក
កម្រៃសេវា៖
– បណ្ណអនុញ្ញាត បើកបរអន្តរជាតិ ២៥០.០០០ រៀល
សម្រាប់ព័ត៌មាន លម្អិត(Hotline)៖ 1275 ៕