(ភ្នំពេញ)៖ តាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅ សរុប ០៦គោលដៅ មានយានយន្តចូល គោលដៅចំនួន ១១គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ១១គ្រឿង និងម៉ូតូ ០០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើស សរុបចំនួន ១២គ្រឿង រថយន្តធំ ០០គ្រឿង រថយន្តតូច ១២គ្រឿង និងម៉ូតូចំនួន ០០គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍ លទ្ធផលរយៈពេល ១៧ថ្ងៃ ពីថ្ងៃទី១-១៧ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,០៩១គ្រឿង រថយន្តធំ ៣១គ្រឿង រថយន្តតូច ១,០០០គ្រឿង ម៉ូតូ ៣,០៦០គ្រឿង ។
ក្នុងនោះរកឃើញ យានយន្តល្មើស សរុបចំនួន ៣,៥១៧គ្រឿង, រថយន្តធំ ៣២គ្រឿង, រថយន្តតូច ៨៤៧គ្រឿង និងម៉ូតូ ២,៦៣៨គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើសបាន ដំណើរការទៅយ៉ាងល្អ ប្រសើរទទួលបានការគាំទ្រ ពិសេសអ្នក ប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ ចរាចរណ៍យ៉ាងល្អប្រសើរ ៕