(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី អតីតស្នងការនគរបាល ខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅកាន់ជា ស្នងការនគរបាល ខេត្តសៀមរាបជំនួសលោក ឧត្ដមសេនីយ៍ទោ តេង ចាន់ណា អតីតស្នងការនគរបាលខេត្តសៀមរាបផ្ទេរទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល៣ថ្ងៃទៀតត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ។
ពិធីប្រកាសចូលកាន់ តំណែងធ្វើឡើង នៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ។
ចំណែកលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរទៅ កាន់ជាស្នងការនគរបាលខេត្ត ឧត្តរមានជ័យជំនួស លោកឧត្តមសេនីយ៍ទោ ហួត សុធី មកកាន់ស្នងការ នគរបាលខេត្តសៀមរាបវិញ ។
ពិធីប្រកាសចូលកាន់តំណែងធ្វើឡើង នៅរសៀលថ្ងៃទី១៨ ខែមេសា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទ ណាត ស្នងការនគរបាលខេត្តសៀមរាប ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។
ពិធីប្រកាសចូលកាន់តំណែងធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែមេសា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ត្រី សែម គន្ធា អតីត ស្នងការរងនគរបាល រាជធានីភ្នំពេញ និង បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋាន អាវុធជាតិផ្ទុះ ៕