ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារតែដំរីព្រៃ ចាប់បោក….

(ខេត្តមណ្ឌគិរី)៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ក្រោយសត្វដំរីព្រៃមួយក្បាល ចាប់បោកពេលដើររកទំពាំងក្នុងភូមិសាស្ត្រ អូរដំរីផុង នាភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ករណីនេះកើតឡើងនៅម៉ោង ០៩ និង ៣០នាទី ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។នេះបើតាមការចុះ ផ្សាយនៅលើផេក ផ្លូវការរបស់អគ្គស្នង ការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៥ ខែមេសា ។

យោងតាមរបាយការណ៍ របស់កម្លាំងនគរបាល ស្រុកកែវសីមាឱ្យដឹងថា នៅចំណុចអូរដំរីផុង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានបញ្ជាក់ថា សពជនរងគ្រោះ មានឈ្មោះ សែម ស៊ីណាត ភេទ ស្រី អាយុ ៣៨ឆ្នាំ រស់នៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប៉ុន្តែទីកន្លែងកំណើតស្ថិត នៅក្នុងភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកមេមត់ ខេត្តកំពង់ចាម។

តាមការសាកសួរពីរបង ប្អូនសាច់ញាតិរបស់ សពបានឱ្យដឹងថា សព និងប្ដីបានទៅរកទំពាំង នៅចំណុច អូរដំរីផុង ពេលនោះក៏បំបែកគ្នា រកទំពាំងបន្តិចក្រោយ មកក៏ឃើញប្រពន្ធត្រូវបាន ដំរីចាប់បោកបណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុតែម្តង ហើយប្ដីក៏បានតេទូរស័ព្ទហៅ បងប្អូនឱ្យមកជួយ។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅ ឯស្រុកកំណើត ភូមិ មេមង់ ឃុំមេមង់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *