កម្លាំងនគរបាល បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ខេត្តបន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជា របស់លោក​ ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៧ ចំណុះឲ្យអធិការដ្ឋាន នគរបាលស្រុក-ក្រុងទាំង៩ បានបន្តចុះផ្សព្វផ្សាយអំពី គោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព តាមមូលដ្ឋានតាម មូលដ្ឋានដើម្បីពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់ សង្គមក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលទាំង៦៧ ក្រៅពីផ្សព្វផ្សាយតាម បណ្តាញសង្គម នគរបាលយើងបាន បន្តចុះធ្វើការផ្សព្វផ្សាយផ្ទាល់ តាមរយះម៉ូតូ រថយន្ត បំពាក់ដោយគ្រឿង បំពងសម្លេង ធុងបាស់ មេក្រូ ចុះតាមភូមិ-ឃុំ-សង្កាត់ ទីប្រជុំជន តាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលមូលដ្ឋាន និង បានណែនាំដល់ ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ក្នុងរដូវប្រាំងនេះក្ដៅ ហួតហែងខ្លាំង ដែលអាចងាយបង្ករ អោយមានអគ្គិភ័យឆាបឆេះ ខូចខាតដល់ទ្រព្យសម្បតិ្ត​ ពិសេសពេលចាកចេញ ពីផ្ទះមុនសូមកុំភ្លេច -បិទកុងតាក់ភ្លើង -បិទហ្គាស -ពិនិត្យទៀនធូប -បិទទឹក -បិទទ្វាបង្អួច និងចាក់សោ និងបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ​ ដែលអាចកើត មានជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំង នគរបាលជាច្រើនរូប ចេញយាមការពារ សុវត្ថិភាពតាមទីកន្លែងប្រារព្ធពីធីសង្ក្រាន្ត តាមវត្តអារាម រមណីយដ្ឋាននានា និងតាមដងផ្លូវសាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្តក្នុងខេត្ត បន្ទាយមានជ័យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *