(ព្រៃវែង)៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួម លេងល្បែងប្រជាប្រិយ និងទស្សនាការ ប្រកួតអុកចត្រង្គ ពីភូមិល្បែងប្រជាប្រិយ នៃព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង” ២០២៤ ក្នុងបរិវេណសាលា បឋមសិក្សាព្រៃវែងក្រុង ក្នុងក្រុងព្រៃវែង។