ស្ទឹងត្រែង៖ កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តស្ទឹងត្រែងលើកទី៥៩ អាណត្តិទី៣ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហាក់ វិមាន សមាជិកក្រុមប្រឹក្សាខេត្ត,និងមានវត្តមានចូលរួមពីសំណាក់លោក យឹម ផែន អភិបាលខេត្តស្តីទី ,និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត , នាយក នាយករងរដ្ឋបាលសាលាខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តស្ទឹងត្រែងផងដែរ។
កិច្ចប្រជុំនេះបានលើកយកនូវរបៀបវីរៈសំខាន់មួយចំនួនដើម្បីពីភាក្សានិងអនុម័ត រួមមាន១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រ ច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត២.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមី ខែមីនា ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់ របស់រដ្ឋបាលខេត្ត,និង៣.ការពិនិត្យ និងអនុម័តលើការបែងចែកប្រា បងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់បុគ្គលិកមន្ត្រីប្រចាំខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤។
មានប្រសាសន៍ចូលរួមនៅក្នុងកិច្ចប្រជុំលោក យឹម ផែន អភិបាលខេត្តស្តីទីបានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវសមាជិកសមាជិការក្រុមប្រឹក្សាខេត្តអាណត្តិទី៣ទាំងអស់ ដែលតែងតែត្រួតពិនិត្យយ៉ាងច្បាស់លាស់លើអក្ខរ៉ាវិរ៉ុទ្ធនៅក្នុងរបាយការណ៍ប្រចាំខែរបស់រដ្ឋបាលខេត្ត ព្រមទាំងពិនិត្យផ្តល់នូវយោបល់លើកិច្ចការងារមួយចំនួនជូនរដ្ឋបាលខេត្តផងដែរ។
ថ្លែងដឹកនាំកិច្ចប្រជុំ ឯកឧត្តម ហាក់ វិមាន ប្រធានដឹកនាំកិច្ចប្រជុំបានវាយតម្លៃកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សហការបំពេញការងារបានល្អ តាមតួនាទី ភារកិច្ចទទួលបានលទ្ធផលជាបន្តបន្ទាប់ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងឲ្យមានភាពរីកចំរើនជាបន្តបន្ទាប់។
ឯកឧត្តម ហាក់ វិមាន បានជំរុញឱ្យថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធ ក៏ដូច ជាអាជ្ញាធរត្រូវបន្តអនុវត្តន៍ការងារការពារឲ្យស្របទៅតាមផែនការដែលបានដាក់ចេញនៅក្នុងរបាយការផែនការសកម្មភាពការងារប្រចាំខែមីនា ឆ្នាំ២០២៤របស់រដ្ឋបាលខេត្ត និងអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យខេត្តស្ទឹងត្រែងមានការអិវឌ្ឍន៍រីកចំរើន និងមាន សន្តិសុខ សុវត្ថិភាព។