សេចក្ដីជូនដំណឹង ស្តីពីការបិទ ចរាចរណ៍រថយន្ត ធុនធ្ងន់ គ្រប់ប្រភេទ នៅលើកំណាត់ ផ្លូវជាតិ លេខ២១  ចាប់ពីវេលា ម៉ោង០0៖០០នាទី រំលងអាធ្រាត្រ រហូតដល់វេលាម៉ោង១៣៖០០នាទី រសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៤

(ខេត្តកណ្ដាល)៖ មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៨ ខែមីនាឆ្នាំ២០២៤នេះ បានចេញសេចក្ដី ជូនដំណឹងស្តីពី ការបិទចរាចរណ៍ រថយន្តធុនធ្ងន់ គ្រប់ប្រភេទ នៅលើកំណាត់ ផ្លូវជាតិ លេខ២១ ចាប់ពីវេលា ម៉ោង០០និង០០នាទី រំលង អាធ្រាត្រ រហូតដល់វេលាម៉ោង ១៣៖០០នាទី រសៀល ថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៤។

នៅក្នុងសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូម ជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទ ចរាចរណ៍រថយន្ត    ដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទនៅ លើកំណាត់ផ្លូវ ជាតិលេខ២១ ចាប់ពីចំណុច គ.ម៧+៥៨០ (ស្ពានរំលងផ្លូវ ក្រវាត់ក្រុងទី៣) ដល់គម៤៦+៧១០ (ស្ពានកោះធំ) ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ចាប់ពីវេលាម៉ោង០០និង ០០នាទីរំលងអធ្រាត្រ រហូតដល់វេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំកម្មវិធី សម្ពោធដាក់ឱ្យ ប្រើប្រាស់ មន្ទីពេទ្យតេជោសែនកោះធំ នា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបដិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី។

សម្រាប់រថយន្តធុនធ្ងន់ ដែលមានបំណងធ្វើ ដំណើរឆ្លងកាត់ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាម ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គម២+១៥០ ឬស្ពានផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន និងសូម ការយោគយល់អធ្យាស្រ័យ ដោយជួយចូលរួម សហការអនុវត្តតាម ខ្លឹមសារសេចក្តី ជូនដំណឹងនេះប្រកប ដោយប្រសិទ្ធភាពខ្ពស់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *