(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០២៤ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធី អបអរសាទរ ខួបលើកទី ១១៣ ទិវាអន្តរជាតិនារី០៨មីនា ឆ្នាំ២០២៤ក្រោមមូលបទ ” ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ” ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ និង លោកជុំទាវ ។
ពីធីនេះក៏មានការចូល រួមផងដែរពីលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី លោក ចេង មុនីរ៉ា អភិបាល ខណ្ឌច្បារអំពៅ និងលោកស្រី លោកម៉ៅ សឿត អធិការនគរបាលខណ្ឌ លោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីជាស្ត្រី នៃរដ្ឋបាលខណ្ឌច្បារអំពៅ សរុបចំនួន ៣២៦ នាក់ ក្នុងម្នាក់ៗទទួល បានសំពត់សឹងចំនួន១ និងថវិកាមួយចំនួន ៕