អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី០៨មីនា ឆ្នាំ២០២៤ក្រោម មូលបទ ” ស្រ្តីនិងក្មេងស្រីក្នុង បរិវត្តកម្មឌីជីថល 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០២៤ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធី អបអរសាទរ ខួបលើកទី ១១៣ ទិវាអន្តរជាតិនារី០៨មីនា ឆ្នាំ២០២៤ក្រោមមូលបទ  ” ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ”  ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ និង លោកជុំទាវ ។

ពីធីនេះក៏មានការចូល រួមផងដែរពីលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី លោក ចេង មុនីរ៉ា អភិបាល ខណ្ឌច្បារអំពៅ និងលោកស្រី លោកម៉ៅ សឿត អធិការនគរបាលខណ្ឌ លោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីជាស្ត្រី នៃរដ្ឋបាលខណ្ឌច្បារអំពៅ សរុបចំនួន ៣២៦ នាក់ ក្នុងម្នាក់ៗទទួល បានសំពត់សឹងចំនួន១ និងថវិកាមួយចំនួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *