(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានថ្លែងថា ត្រី នៅតំបន់បឹងទន្លេសាប កំពុងចាប់ផ្តើមសម្បូរឡើងវិញ ក្រោយពីកម្លាំងយោធាភូមិទី៥ បើកប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ក្នុងភូមិសាស្គ្រ ខេត្តបឹងទន្លេសាប។
ឯកឧត្តម ខូយ រីដា បានថ្លែងកត់សម្គាល់ ឃើញបែបនេះ ក្នុងឱកាសអ្នកដឹកនាំកម្លាំង ចម្រុះចុះធ្វើប្រតិបត្តិការ បង្ក្រាបទល្មើសនេសាទត្រី ព្រមបានផ្តល់ស្បៀង និងភេសជ្ជៈជូនដល់កម្លាំង ចម្រុះដែលបាននឹងកំពុងបំពេញ បេសកកម្មក្នុង បឹងទន្លេសាបស្ថិតក្នុង ឃុំកំពុងលួង ស្រុកក្រគរ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។
ការសម្បូរត្រីឡើងវិញនៅ តំបន់បឹងទន្លេសាបនេះ គឺក្រោយពីកម្លាំងយោធភូមិភាគទី៥ សហការជាមួយសមត្ថ កិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋាន ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទនៅក្នុង ភូមិសាស្គ្រខេត្តជាប់បឹងទន្លេសាប ។
ឯកឧត្តម បញ្ជាក់ថា ផ្អែកតាមគោលការការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពង្រាយកម្លាំង ចម្រុះបង្ក្រាបបទល្មើស នេសាទនៅតំបន់បឹងទន្លេសាប និងបានបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់ ។
ប្រជានេសាទត្រូវប្រកបរបរ នេសាទដោយស្របច្បាប់ មិនត្រូវប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ ហើយត្រូវចូលរួមសហការ ជាមួយកងកម្លាំងដែល កំពុងអនុវត្តការងារ។ បើឃើញមានបទល្មើសនេសាទ ត្រូវរាយការណ៍ប្រាប់កងកម្លាំង ចុះបង្ក្រាបនិងបំផ្លាញចោល និងចូលរួមរក្សាការពារមច្ឆជាតិ ឱ្យមានពងកូនបន្តពូជជាក់ ស្តែងពេលនេះកំពុងចាប់ផ្តើម សម្បូរត្រីហើយក្នុងបឹងទន្លេសាប។
តាមរយៈនេះឯកឧត្តមក៏ បានធ្វើការអំពាវនាវ ដល់ប្រជានេសាទ ដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែង នៅជុំវិញបឹងទន្លេសាប គប្បីរួមគ្នា អភិរក្ស និងអភិវឌ្ឍសំដៅធ្វើយ៉ាងណា ឱ្យធនធានជលផលនិង ធនធានធម្មជាតិកាន់តែប្រសើ និងសម្បូឡើងវិញ៕