(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុម ប្រឹក្សាយុវជនគ្រឹះស្ថាន ឧត្តមសិក្សា (ក.យ.គ) រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃ សុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បី ប្រយោជន៍សង្គម នឹងបន្តកើតមានក្នុង បេះដូងនៃសមាជិកគ្រួសារ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថាន ឧត្តមសិក្សា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ការថ្លែងបែបនេះក្នុង ឱកាសដែលឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីពិធី បើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធ យុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ស.ស.យ.ក. បានបង្កើតផែនការយុទ្ធ សាស្ត្រដំណាក់កាលទី២ ស្តីពី “យុវជនក្នុងបុព្វហេតុ ជាតិមាតុភូមិឆ្នាំ២០២៣-២០២៨” ដែលជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យតម្រង់ទិស ក្នុងការបន្តបំពេញ បេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួន ដើម្បីសម្រេចបាន នូវសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា ក្នុងការចូលរួមចំណែក អនុវត្តផែនការយុទ្ធសាស្ត្រ របស់ ស.ស.យ.ក. គ្រប់ដំណាក់កាល ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា បានបំពេញភារកិច្ច ទទួលខុសត្រូវរបស់ ខ្លួនយ៉ាងសកម្ម ចាប់ពីឆ្នាំ២០២១ តាមរយៈការដាក់ចេញ ផែនការសកម្មភាព ប្រចាំឆ្នាំជាបន្តបន្ទាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បន្តទៀតថា មកដល់ពេលនេះ ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា បានបញ្ចប់ការអនុវត្ត ផែនការសកម្មភាព ប្រចាំឆ្នាំ២០២៣ រួចហើយ និងបានរៀបចំសន្និបាត បូកសរុបលទ្ធផលការងារ នៅថ្ងៃនេះ ដើម្បីឆ្លុះបញ្ចាំងអំពីស្នាដៃ និងសមិទ្ធផលដែល សម្រេចបានក្នុងឆ្នាំកន្លងទៅ។ នេះគឺជាការរៀបចំសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ជាលើកទី៣ ហើយ បន្ទាប់ពីក្រុមប្រឹក្សា យុវជនគ្រឹះស្ថានឧត្តម សិក្សា ត្រូវបានបង្កើតឡើង។
ពីវេទិកាពិធីបើកសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការជឿជាក់ថា ការជួបជុំប្រចាំឆ្នាំ នាឱកាសនេះ នឹងផ្តល់ជាក្លាយជា វេទិកាដ៏មានសារៈ សំខាន់សម្រាប់សមាជិក គ្រួសារក្រុមប្រឹក្សាយុវ ជនគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ពិភាក្សា និងផ្លាស់ប្តូរបទពិសោធ ក៏ដូចជាចែករំលែក ទស្សនវិស័យរួម សម្រាប់អនាគត ក្នុងន័យចូលរួម ចំណែកបណ្តុះបណ្តាលធនធាន មនុស្សជាមួយរាជរដ្ឋាភិបាល ក្នុងបរិការណ៍ប្រកួតប្រជែង លើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសង្គម ការរីកលូតលាស់ យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឆ្ពោះទៅរកការ ប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្ដូរនិម្មាបនកម្មសកល ដើម្បីបង្កើននូវភាពធន់ និងកសាង សង្គម-សេដ្ឋកិច្ច ឌីជីថលរឹងមាំ ស្របតាមគោល នយោបាយដឹកនាំ ប្រកបដោយភាពឆ្លាត វៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏មានជំនឿយ៉ាងមុតមាំថា បណ្តាគ្រឹះស្ថានសិក្សា ទាំងអស់ដែលជា សមាជិករបស់ក្រុមប្រឹក្សា យុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ក៏បានត្រៀមខ្លួនរួចរាល់ ហើយដែរ ដើម្បីឆ្លើយតបឱ្យទាន់ សភាពការណ៍នៃការរីក ចម្រើនផ្នែកបច្ចេកវិទ្យា ជាពិសេសឆ្លើយតប ទៅនឹងអនុសាសន៍របស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញឱ្យគ្រប់ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវបន្តកែទម្រង់ប្រព័ន្ធ សិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ដោយផ្តោតការយក ចិត្តទុកដាក់បន្ថែមទៅលើពុទ្ធិ និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមនិន្នាការនៃសេដ្ឋកិច្ច និង សង្គម តម្រូវការនៃទីផ្សារការងារ និងបដិវត្តឧស្សាហកម្មទី៤។
សូមបញ្ជាក់ជូនថា ពិធីបើកសន្និបាតបូក សរុបលទ្ធផលការងា រឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា ក៏មានការអញ្ជើញ ចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងសមាជិកនៃក្រុម ប្រឹក្សាយុវជនគ្រឹះ ស្ថានឧត្តមសិក្សា ព្រមទាំងប្រធាន អនុប្រធាន សមាជិកនៃគណៈដឹកនាំ ចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថាន ឧត្តមសិក្សារដ្ឋនិងឯកជន សរុបចំនួនប្រមាណ ៥០០នាក់៕