(ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ច ប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៤ ព្រមទាំងប្រកាស តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន ៣៧០នាក់ ក្នុងនោះរួមមាន៖ ថ្នាក់វរសេនីយ៍ទោ ចំនួន ០១ នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន ០៦ នាក់, ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៧ នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន ១០៩ នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១៣ នាក់, ថ្នាក់នាយចំណង់ ចំនួន ៦៨ នាក់, ថ្នាក់ព្រឹន្ទបាលឯក ចំនួន ២៣ នាក់ និងថ្នាក់ព្រឹន្ទបាលទោ ចំនួន ០៦ នាក់។
លោកឧត្ដមសេនីយ៍ឯករ័ត្ន ស្រ៊ាង បានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានមុខតំណែង និងឋានន្តរសក្តិថ្មីនាពេលនេះ និងបានណែនាំ ឲ្យបន្តអនុវត្ត ភារកិច្ច និងបទបញ្ជាទាំងឡាយ ដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយ វិន័យសណ្ដាប់ធ្នាប់ ពង្រឹងការងារសន្តិសុខសង្គម ជូនប្រជាពលរដ្ឋឱ្យ បានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរ ជាពិសេស ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានម៉ឹងម៉ាត់នូវ អនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត ការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ ដែលត្រូវអនុវត្តន៍ និងត្រូវត្រៀមចូលរួម អន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលទទួល រងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើង ក្នុងភូមិសាស្ត្រធានីភ្នំពេញ ហើយប្រសិនបើមាន សមាជិកអាវុធហត្ថ រាជធានីភ្នំពេញណាម្នាក់ មានការពាក់ព័ន្ធ ជាមួយគ្រឿងញៀន នឹងត្រូវបានស្នើសុំ បណ្តេញចេញពីក្របខណ្ឌ ដោយគ្មានលើកលែង ដូច្នេះកម្លាំងអាវុធ ហត្ថរាជធានីភ្នំពេញ ទាំងអស់ត្រូវតែជៀសអោយឆ្ងាយ ពីគ្រឿងញៀនជាដាច់ខាត។
លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង បានបន្ថែមទៀតថា ក្រោមវីរភាពលះបង់ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលផ្តើមចេញពី ការយកជីវិតធ្វើដើមទុនឆ្ពោះ ទៅរកការរំដោះជាតិ រហូតដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់ តាំងនយោបាយ និងយោធាខ្មែរ ក្រហមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាព ជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ ដូច្នេះយើងត្រូវចងចាំជានិច្ច និងត្រូវ អរគុណសន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញជូនដល់កម្ពុជា និងបន្តប្រឹងប្រែងលះបង់ កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារប្តេជ្ញា បម្រើ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំ វ័យក្មេងពោរពេញ ដោយសមត្ថភាព និងសក្តានុពលខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕