(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំ ពាក់ព័ន្ធឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៤ ក្រោមមូលបទ “អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និង ភាពធន់” នឹងផ្តោតកិច្ចពិភាក្សាលើការពង្រីកតួនាទី ADMM ក្រោយឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹង បពួរាប្រឈមសន្តិសុខថ្មីៗ ទាំងក្នុងបច្ចុប្បន្ន និងអនាគត ដែលក្នុងនោះរួមមាន ការផ្លាស់ប្តូទស្សនៈ ស្តីពីទំនាក់ទំនងខាងក្រៅ របស់អាស៊ានជាមួយដៃគូ ខាងក្រៅ ការគិតគូលើការពង្រឹង ឯកភាពនិងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមាន ប្រសិទ្ធិភាពនូវកិច្ច សហប្រតិបត្តិការ ជាក់ស្ដែងក្រោមយន្តការ ADMM និង ADMM-បូក ដែលមានស្រាប់។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងផ្លាស់ប្តូរ ទស្សនៈ ស្ដីពីបញ្ហាតំបន់ និងអន្តរជាតិដែល ជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងអនុម័ត សេចក្តីថ្លែងការណ៍រួម ស្ដីពីសមិទ្ធិផលនៃការ អនុវត្តផែនការមេសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន ២០២៥ របស់កិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ាន” (Joint Statement by the ASEAN Defence Ministers on ADMM’s Accomplishments of the Implementation of ASEAN Political-Security Community Blueprint 2025)1
ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគី ជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការពារជាតិដែល ផ្តល់ផលប្រយោជន៍រួម ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕