ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន២តោន៣៥២គីឡូក្រាម ត្រូវបានដុតកម្ទេចចោល…..

(ខេត្តបាត់ដំបង)៖ មន្រ្តីស៊ើបអង្កេតនៃសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្រ្តី ជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី នាព្រឹកនៅថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤នេះ បានធ្វើការត្រួតពិនិត្យ លើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថា សាច់បង្កកនេះមាន លក្ខណៈមិនសមស្រប តាមស្តង់ដាសាច់បង្កកឡើយ។

បន្ទាប់ពីបានធ្វើការ ពិនិត្យរួចឃើញថា ​មិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្រ្តីជំនាញ គយចល័តតំបន់៤ បានធ្វើការដុតកម្ទេច ចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម តាមនីតិវិធី។

គួរបញ្ជាក់ថា  ការដុតកម្ទេចនេះស្ថិតក្រោមការ សម្របសម្រួលពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តនិងមានការ ចូលរួមពីមន្រ្តីជំនាញ គយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *