(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ប៉ែនសុគន្ធ មេបញ្ជាការ វរសេនាតូច ថ្មើរជើងលេខ៥១៤ អញ្ជើញចុះដឹកនាំ កម្លាំងអន្តរាគមន៍ ធ្វើរោងនៅទីទួលសុវត្ថិភាព និងជម្លៀសប្រជាពលរដ្ឋ ស្ថិតនៅផ្លូវវាងក្រុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីសំណាក់ កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន។
សូមបញ្ជាក់ថា ដោយសារស្ថានភាព ទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួន ហូរធ្លាក់មកពីផ្នែកលើ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជន់លិចផ្ទះ និងដំណាំកសិកម្ម ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋ មួយចំនួនជន់លិចផ្ទះ តែអាចបន្តរស់នៅបាន ដោយឡែកប្រជាពលរដ្ឋ មួយចំនួន និងសម្ភារ ត្រូវបានកងកម្លាំង សមត្ថកិច្ចចម្រុះ ជួយជម្លៀសទៅកាន់ ទីទួលសុវត្ថិភាពផងដែរ។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់វរសេនាតូច ថ្មើរជើងលេខ៥១៤ បានត្រៀម កម្លាំង សម្ភារ មធ្យោបាយ ២៤/២៤ម៉ោង សម្រាប់ជួយសង្រ្គោះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងនោះមាន កម្លាំងមួយផ្នែក មានទូកសង្គ្រោះ និងរថយន្តធំ បានបញ្ជូនទៅប្រចាំការ នៅតំបន់កំពុងរងគ្រោះ ឲ្យបានទាន់វេលា អរគុណសន្តិភាព៕