(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង១៦និង១៨នា ទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច ទូរសព្ទដៃ ប្រព្រឹត្ត កាលពីវេលាម៉ោង ០១និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយយោងតាមពាក្យ បណ្តឹងរបស់ជនរង គ្រោះឈ្មោះ កេ សុខវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរងគ្រោះបានរៀបរាប់ថា ខ្លួនធ្វើការនៅក្នុង ក្រុមហ៊ុនមួយ ក្នុងបុរីសានកូ ផ្នែកអ្នកបក ប្រែភាសាចិន ពេលកំពុងធ្វើការ ខ្លួនតែងតែមើល កាមេរ៉ាសុវត្ថិភាព នៅកន្លែងធ្វើការ ស្រាប់តែឃើញ បុគ្គលិកសន្តិសុខ ជាជនសង្ស័យដើរ ចូលទៅក្នុងបន្ទប់ ធ្វើការផ្សេងទៀត ដែលគ្មានមនុស្សនៅ និងបានលួចយក ទូរសព្ទដៃដែល ក្រុមហ៊ុនទុកសម្រាប់ធ្វើ ការងារជាច្រើនគ្រឿង ដាក់ចូលក្នុងហោបៅ រួចដើរចេញមក ធ្វើការវិញជាធម្មតា ហើយរូបខ្លួនក៏ប្តឹងមកសមត្ថកិច្ច កងរាជអាវុធ ហត្ថក្រុងតែម្តង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា បន្ទាប់ពីទទួល បានពាក្យបណ្ដឹង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចុះដល់កន្លែង កើតហេតុធ្វើការ ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង ១-ទូរសព្ទម៉ាក IPhone7 ពណ៌ខ្មៅ ចំនួន០៨គ្រឿង,២-ទូរសព្ទម៉ាក IPhone7 ពណ៌ទឹកមាស ចំនួន០២គ្រឿង, ៣-ទូរសព្ទម៉ាក IPhone7 ពណ៌ផ្កាឈូក ចំនួន០១គ្រឿង, ៤-ទូរសព្ទម៉ាក IPhone7 ពណ៌ក្រហម ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារ ភាពថា ខ្លួនពិតជាបានលួចទូរសព្ទរបស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុង បានកសាងសំណុំ រឿងបញ្ជូនមកកាន់ បញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តផងដែរ ។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកវត្ថុតាង ទូរសព្ទត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញ៕