(ភ្នំពេញ)៖ បុរសម្នាក់ពេល ចេញពីធ្វើការទៅផឹក ស៊ីជាមួយមិត្តភក្តិ ហើយពេលមក ដល់ផ្ទះក៏មានទំនាស់ ជាមួយប្រពន្ធរ ហូតដល់ខឹងខ្លាំងពេកក៏ លោតពីលើផ្ទះជាន់ ទី៣សម្លាប់ខ្លួន តែសំណាងល្អទើរ លើសំយាបផ្ទះ រួចបានធ្លាក់មក ដល់ដីបណ្តាល ឱ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៤នៅផ្លូវលេខ១៨២ (ច្រកឌឿងហែម) ក្នុងភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលប៉ងសម្លាប់ ខ្លួនមានឈ្មោះ ខ្លុក សំអន អាយុ៤០ឆ្នាំ មុខរបរកម្មករ រស់នៅកន្លែងកើតហតុ។
តាមប្រភពព័ត៌មាន ពីស្រ្តីម្នាក់រស់នៅ ក្បែរផ្ទះកន្លែងកើត ហេតុបានឱ្យដឹងថា រូបគាត់តែងតែ ឃើញប្តីប្រពន្ធ២នាក់ នោះឈ្លោះប្រកែក គ្នាសឹងតែរាល់ថ្ងៃ លុះមកដល់ ម៉ោងកើតហេតុ ក៏ឃើញបុរស ដែលលោតសម្លាប់ ខ្លួនត្រូវជាប្តីបាន ចេញពីធ្វើការទាំង ស្ថានភាពស្រវឹងស្រា រួចក៏ឡើងទៅលើផ្ទះ ពេលចូលទៅដល់ ក្នុងបន្ទប់ ស្រាប់តែ ឮសំឡេងឈ្មោះ ប្រកែកគ្នាជា មួយប្រពន្ធខ្លាំងៗ។
មួយសន្ទុះក្រោយមក ស្រាប់តែលោតពី លើផ្ទះជាន់ទី៣សម្លាប់ខ្លួន តែសំណាងល្អធ្លាក់ ទើរជាប់លើសំយាបផ្ទះ រួចបន្តធ្លាក់មក ដល់ដីរងរបួសបែក ក្បាលពីក្រោយធ្ងន់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែង កើតហេតុឲ្យក្រុមគ្រួសារ ជនរងគ្រោះដឹកតាម កង់បីទៅសង្រ្គោះ បន្ទាន់នៅឯមន្ទីរ ពេទ្យឯកជនមួយ៕
+