(ខេត្តព្រៃវែង) មន្ទីរបរិស្ថានខេត្តព្រៃវែង ក្រោយពីទទួលបាន អនុសាសន៍ដែល ជាយុទ្ធនាការដាក់ចេញ របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ» មន្ទីរបរិស្ថានខេត្ត ព្រៃវែង និងយោងអនុស្ស រណៈយោគ យល់រវាងក្រសួង បរិស្ថាន និងរដ្ឋបាល ខេត្តព្រៃវែង ស្តីពីយុទ្ធនាការ,ការកាត់ បន្ថយការប្រើប្រាស់ ប្លាស្ទិកក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ” មន្ទីរបានស្នើសុំ លិខិតជម្រាបជូន ពីរដ្ឋបាលខេត្ត ជម្រាបជូនដល់ លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង-ស្រុកទាំង ១៣ជួយសម្រប សម្រួល ដល់ លោក លោកស្រី ប្រធាន ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក លោក នាយក លោកស្រី នាយិកា គ្រប់គ្រឹះស្ថានសិក្សា ដើម្បីអនុវត្ត សកម្មភាព ដឹកនាំសិស្សានុ សិស្សលោកគ្រូ អ្នកគ្រូ ធ្វើយុទ្ធនាការ,ការកាត់ បន្ថយការប្រើ ប្រាស់ថង់ប្លាស្ទិ កក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី ០១កញ្ញា ឆ្នាំ២០២៣ រហូតដល់ បច្ចុប្បន្ននេះ មន្ទីរបរិស្ថាន ខេត្តព្រៃវែង សម្រេចបាន សមិទ្ឋិផលជាច្រើន។
លោក ប៊ិន សំភា អនុប្រធានមន្ទីរ បរិស្ថានខេត្តព្រៃវែង ទទួលបន្ទុកការងារ ការផ្សព្វផ្សាយ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិន ប្រើថង់ប្លាស្ទិកទេ» បានឲ្យដឹងថា មន្ទីរបរិស្ថានខេត្ត ព្រៃវែង បានសហការជា មួយមន្ទីរអប់រំ យុវជននិងកីឡា ខេត្តព្រៃវែង បង្កើតក្រុប Telegram មួយដើម្បីឱ្យ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុកទាញយក លោក នាយក លោកស្រី នាយិកា គ្រប់គ្រឹះស្ថានសិក្សា ចូលធ្វើយុទ្ធនាការ។
ក្នុងនោះយើង សម្រេចបាន÷ សាលាសរុប ៦៧៥សាលា =១០០% (ក្នុងនោះមាន បឋមសិក្សា៥៥០ អនុ វិទ្យាល័យ៩២ និងវិទ្យាល័យ៣៣) ដែលក្នុងនោះសិស្សានុ សិស្សសរុប ២២៥,៨៩០ នាក់និង ចំនួនប្រជាពលរដ្ឋ ចូលរួម សរុប ២៣៧,៨៩៧នាក់ = ១៩% នៃប្រជាជនសរុប។
រីឯសាលាបានចូលរួ មធ្វើយុទ្ធនា ការលើសពី១ដងចំ នួន ២១លើក, វត្តអារាមចំនួន០៥ ,រោងចក្រសហគ្រាសចំនួន០១ អ្នកចូលរួមសរុប ៧០៥នាក់,ស្រី៦៥០ នាក់។
លោក ប៊ិន សំភា អនុប្រធានមន្ទីរ បរិស្ថានខេត្តព្រៃវែង បានបន្ថែមថា ចំពោះការងារបន្ត មន្ទីរបរិស្ថានខេត្ត បន្តការផ្សព្វផ្សាយ យុទ្ធនាការការកាត់បន្ថយ ការប្រើប្រាស់ថង់ ប្លាស្ទិកក្រោម ប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលា ក្រុមហ៊ុនឯកជន និងសហការជា មួយអាជ្ញាធរក្រុង ស្រុកទាំង១៣ ផ្សព្វផ្សាយតាមទីសាធារណៈនិងបន្តសហការ ជាមួយមន្ទីរអប់រំយុវជននិងកីឡា ខេត្ត ព្រៃវែង ធ្វើយុទ្ធនាការដូចភ្លៀងរលឹម និងរាយការណ៍សកម្មភាពជាប្រចាំ ក្នុងក្រុប Telegram។
បន្ថែមពីលើនេះមន្ទីរក៏នឹង ស្នើសុំឲ្យអាជ្ញាធរស្រុក-ក្រុង បន្តឲ្យមេភូមិ ឃុំ ចៅហ្វាយស្រុក ធ្វើយុទ្ធនាការបន្តក្នុង ដែនដីរបស់ខ្លួន ដូចភ្លៀងរលឹម។
ជាចុងក្រោយ លោកប៊ិន សំភា ក្នុងនាមមន្ទីរបរិស្ថានខេត្តព្រៃវែង សូមគោរពថ្លែងអំណរអរគុណ ដល់អាជ្ញាធរ រដ្ឋបាលខេត្ត ស្រុក ក្រុង ទាំង១៣ ជាពិសេស លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាករខេត្ត ដែលបានសហការ និងធ្វើរបាយការណ៍បូកសរុប ជូនថ្នាក់ដឹកនាំខេត្តនិងក្រសួងបរិស្ថាន៕