ជនសង្ស័យជំនាញ ខាងជិះម៉ូតូឆក់ទូរស័ព្ទ ខ្សែក និងកាប់គ្នានៅពេលរាត្រី ត្រូវនគរបាលឃាត់ ខ្លួនបញ្ជូនទៅតុលាការ…

(ខេត្តបន្ទាយមានជ័យ)៖ នគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជន សង្ស័យ២នាក់ ដែលធ្វើសកម្មភាព លួច ឆក់ និងចូលចិត្តកាប់ គ្នាពេលរាត្រី កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ខណៈពួកជនសង្ស័យ ទាំងនេះជិះម៉ូតូដឹក គ្នាចេញធ្វើសកម្មភាព ឆក់ទូរស័ព្ទនិងខ្សែក ពលរដ្ឋតាមដងផ្លូវ។

ក្រោយពីទទួលបាន បណ្តឹងពីប្រជាពលរដ្ឋ រងគ្រោះជាច្រើននាក់មក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ ដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជា ដល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួល ផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិកា រដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង នគរបាលជាច្រើននាក់ ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនមុខ សញ្ញាជនសង្ស័យនិង បក្ខពួកបានសម្រេច។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ១-ឈ្មោះថោង ហាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (អ្នកជិះពីក្រោយឆក់ទូរស័ព្ទ)។ ២-ឈ្មោះសុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ (សុងបាយ) ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (អ្នកបើកម៉ូតូ) និងដកហូតបានវត្ថុតាង ព្រមទាំងម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 9825705 នៅចំណុចមុខ សាលារៀនព្រហ្មនិមិ្មត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបាន ចេញធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបលុយ ទូរស័ព្ទ គ្រឿងអលង្ការ វត្ថុមានតម្លៃពីប្រជាពលរដ្ឋ ពិតប្រាកដមែន កាលពីថ្ងៃទី២៤,២៥,២៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។

ភាគច្រើនគេជិះម៉ូតូឌុបគ្នា ប្រដាប់ដោយកាំបិតខ្វែវ ចេញឆក់នៅលើផ្លូវ មុខភោជនីយដ្ឋាននាគទិព្វ , ផ្លូវKTV Fplus, ផ្លូវដើមពុទ្ទ្រា, ផ្លូវវត្តត្រាច,ផ្លូវជិតហាងនំប៉័ងកៅ កៃ, ផ្លូវផ្សាររ៉ាចាស់ និងលើផ្លូវជាតិលេខ៥។ ក្រៅពីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បើមានជនណារារាំងពួកគេៗ តែងតែប្រើហិង្សាឬយក កាំបិតដេញកាប់ ដោយគ្មាន ញញើតដៃឡើយ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់គឺ ជាមុខសញ្ញាចាស់ដែល សមត្ថកិច្ចស្វែងរកចាប់ខ្លួន ក្នុងនោះមាន១-ឈ្មោះថោង ហាំង ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់ពន្ធ នាគារចំនួន១ឆ្នាំកន្លះ ទោសសរុប៣ឆ្នាំពីករណីឆក់ទូរស័ព្ទ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣  ។

២-ជនសង្ស័យឈ្មោះសុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់មណ្ឌល កែប្រែចំនួន ១ឆ្នាំ២ខែ ម្តាយយកទៅដាក់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។

បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ត្រូវបាន នគរបាលឃាត់ខ្លួន បណ្តោះអាសន្ន ដើម្បីសួរនាំ និងកសាងសំណុំ រឿងបញ្ជូនទៅ តុលាការចាត់ ការបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *