(ខេត្តស្វាយរៀង)៖ សមត្ថកិច្ចនគរបាលបាន ធ្វើការឃាត់ជន សង្ស័យ៥នាក់ករណី ជិះម៉ូតូដេញកាប់ ប្លន់យកម៉ូតូបាន សម្រេចនៅស្រុកស្វាយទាប ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ចំណុចភូមិប្រសូតិ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថាជន សង្ស័យមានឈ្មោះ ១-ឈ្មោះ មុត ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ២-ឈ្មោះពោជ ធ្នូកា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរ សំណង់ មានទីលំនៅភូមិត្បែងឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ៣-ឈ្មោះ ឥត រតនា ភេទប្រុសអាយុ១៦ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ៤-ឈ្មោះ គឹម សីហា ភេទប្រុស២៤ឆ្នាំមុខរបររោងចក្រ មានទីលំនៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ ៥-ឈ្មោះ មឿន សុភាន ភេទប្រុសអាយុ២២ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិពពូល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
ចំណែកម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះមាស ចន្ថន ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មករោងចក្រ មានទីលំនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួលរីឯម៉ូតូ ម៉ាកម៉ូតូHONDA ឌ្រឺមពណ៌ខ្មៅពាក់ស្លាក លេខស្វាយរៀង1R-2730 ។
សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ដកហូតវត្ថុតាងរួមមាន ១-ម៉ូតូចំនួន០២គ្រឿង ២-ទូរស័ព្ទដៃចំនួន០៥គ្រឿង ៣-កាំបិតចំនួន០២ដើម ៤-ដាវចំនួន០១ដើម ៥-ដែកបូមម៉ូតូចំនួន០១ ៦-ទូឡឺវីសចំនួន០១។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការ រដ្ឋាននគរបាល ស្រុកស្វាយទាប កសាងសុំណុំរឿងបញ្ជូនខ្លួន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕