មេគយកម្ពុជា ចុះពិនិត្យអង្គភាពគយនិង រដ្ឋាករនៅតាមបណ្ដា មាត់ច្រកព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

(ខេត្តបាត់ដំបង )៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានធ្វើដំណើរទៅកាន់ អង្គភាពគយនិងរដ្ឋាករនៅ តាមបណ្ដាមាត់ច្រកព្រំដែន កម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង ការិយាល័យគយ និងរដ្ឋាករស្ថានីយរថភ្លើងបាត់ដំបង ការិយាល័យគយនិងរដ្ឋាករដូង  ការិយាល័យគយនិង រដ្ឋាករអូរអន្លក់ ការិយាល័យគយ និងរដ្ឋាករអូររំដួល ការិយាល័យគយ និងរដ្ឋាករភ្នំដី ការិយាល័យគយនិងរដ្ឋាករម៉ាឡៃ និងការិយាល័យគយ និងរដ្ឋាករបឹងត្រកួន ដើម្បីពិនិត្យស្ថានភាពបំពេញ ការងាររបស់មន្រ្តីគយនិងរដ្ឋាករ និងការកសាងហេដ្ឋារចនា សម្ព័ន្ធបំពេញការងារនានារបស់ អង្គភាពទាំងនេះ។

ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំមន្ត្រីគយនិង រដ្ឋាករគ្រប់រូបត្រូវពង្រឹង បន្ថែមទៀតនូវប្រសិទ្ធភាពនៃ ការបំពេញការងារ ពិសេសលើការទប់ ស្កាត់អំពើរត់គេចពន្ធតាមគ្រប់រូបភាព ដើម្បីចូលរួមកៀរគរប្រមូល ចំណូលថវិកាជាតិឱ្យបាន គ្រប់តាមផែនការកំណត់ ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៤។

ក្នុងអំឡុងពេលនៃដំណើរ ចុះត្រួតពិនិត្យការងារខាងលើ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក រដ្ឋមន្រ្តីប្រតិភូមនាយករដ្ឋមន្រ្តី ក៏បានចូលរួមជាមួយគណៈ ប្រតិភូដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យ វឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលត្រូវបានរៀបចំឡើង ស្របតាមស្មារតីនៃអង្គប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំនៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញ អ្នកទទួលបន្ទុកសាងសង់គម្រោង ព្រមទាំងមានការចូលរួមពី អ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិកា រអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជាផងដែរ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *