(ខេត្តកែប)៖ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលកំពុងដំណើរការនៅទូទាំងប្រទេស ក្នុងនោះបើក្រឡេកមើល អង្គបោះឆ្នោតនៅខេត្តកែប វិញត្រូវបានដំណើរការ ដោយរលូនខណ: អង្គបោះឆ្នោតទាំង៣២រូប បានមកចូលរួមបោះ ឆ្នោតគ្រប់ចំនួន។
ចំពោះការបោះឆ្នោត នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ ក្នុងលទ្ធផល បណ្តោះអាសន្ន គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន៣១សន្លឹកឆ្នោត ខណ:គណបក្សឆន្ទ:ខ្មែរ ទទួលបាន១សន្លឹកឆ្នោត។ដោយឡែក គណបក្សហ្វ៊ុន ស៉ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានសន្លឹក ឆ្នោតនោះឡើយ។
លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកែប បានប្រាប់អោយដឹង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៤នេះថា ការិយាល័យបោះឆ្នោតលេខ ៥០០៤ នៃខេត្តកែប បានបញ្ចប់ការបោះឆ្នោត របស់ខ្លួន នៅវេលាម៉ោង ៧និង៣៥នាទីព្រឹក ដោយអង្គបោះឆ្នោតទាំងអស់ បានមកចូលរួមបោះឆ្នោត តាមពេលកំណត់ ជាមួយនឹងស្ថានភាព យ៉ាងល្អប្រសើរ និងប្រព្រឹត្តិទៅដោយរលូន ហើយក៏គ្មានភាព អវិជ្ជមានណាមួយកើត ឡើងនោះដែរ៕ ដោយលោក សេង ណារិទ្ធ