ជនសង្ស័យម្នាក់ ផលិតរូបភាពអាសអាភាស កំហែងយកប្រាក់ និងប្រើប្រាស់នូវ សារធាតុញៀន ត្រូវកងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូង….

សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង   បានធ្វើការ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ធឿន ភារិន (ទីណា) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ   ពាក់ព័ន្ធករណី ផលិតរូបភាព អាសអាភាស កំហែងយកប្រាក់ និងប្រើប្រាស់នូវសារធាតុ ញៀនដោយខុសច្បាប់  ដែលប្រព្រឹត្ត កាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិក្បា លស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ករណីនេះធ្វើឡើងតាម ពាក្យបណ្តឹងរបស់ ជនរងគ្រោះ ឈ្មោះ.ស.ធ.រ ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា តាមការបំភ្លឺពីជនរង គ្រោះបានរៀបរាប់ថា រូបនាង និងជនសង្ស័យធ្លាប់ មានទំនាក់ទំនងស្នេហា ជាមួយគ្នាយូរមកហើយ និងធ្លាប់រួមភេទជាមួយគ្នា រហូតមានផ្ទៃពោះចំនួន០២ខែ ក្រោយមកត្រូវម្តាយដឹង ក៏ឈប់ឱ្យទំនាក់ទំនងគ្នា បន្តទៀត។

ជនរងគ្រោះបានរៀប រាប់ទៀតថា នៅឆ្នាំ២០២២ រូបនាងក៏បានទំនាក់ទំនង ជាមួយជនសង្ស័យ សារជាថ្មីម្ដងទៀត ដោយខលតាមឆាតហ្វេសបុក ជាមួយគ្នាស្ទើររាល់ថ្ងៃ ហើយជនសង្ស័យបាន សុំអង្វរនាងដោះខោអាវចេញ (អាក្រាតកាយា) ហើយសុំរួមភេទ តាមអនឡាញជា ច្រើនលើក ច្រើនសារហើយដែរ។

តែត្រូវជនសង្ស័យលួចថត ជាវីដេអូរ  ពេលខ្លួនរួមភេទ តាមអនឡាញ ហើយផ្ញើមកឱ្យ រូបខ្លួនដើម្បីគំរាម ទារប្រាក់ពីរូប នាងជាច្រើនដង។ ដោយសារជនសង្ស័យ គំរាមកំហែងយក ប្រាក់ពីរូបខ្លួនច្រើនលើកពេក ក៏សម្រេចចិត្តដាក់ពាក្យ បណ្តឹងនៅមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតតែម្ដង។

ក្រោយពីទទួលបានពាក្យ បណ្ដឹងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូត ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ រួមទាំងចាប់យកវត្ថុតាង ១-ទូរស័ព្ទដៃម៉ាក CHINA MOBILE4G ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង, ២.ផ្លាសផ្ទុកវីដេអូ ចំនួន០១ ហើយនាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ តាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ រួចជនសង្ស័យ បានឆ្លើយសារភាពថា  រូបខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់ក្នុង ពាក្យបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុមានវីដេអូ អាក្រាតផងនោះ កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូន មកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តផងដែរ ។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ ជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា ដំបូងខេត្ត  ដើម្បីអនុវត្ត តាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *