(បន្ទាយមានជ័យ)៖កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ហ៊ឹល រ៉ាយ៉ា គណៈអភិបាលរង អមដំណើរឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង សហការជាមួយ កម្លាំងកងពល តូចថ្មើរជើងលេខ៥១ ដែលកំពុងសាងសង់រោង ស្នាក់នៅបណ្ដោះអាសន្ន ត្រៀមសម្រាប់បង ប្អូនប្រជាពលរដ្ឋដែល រងគ្រោះដោយជំនន់ទឹកភ្លៀង មកនៅទីទួលសុវត្ថិភាព ស្ថិតក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី (ផ្លូវវាងក្រុងសិរីសោភ័ណ) ៕
គួរបញ្ជាក់ផងដែលថា ដោយភ្លៀងនៅតែបន្តធ្លាក់ខ្លាំង និងទឹកជំនន់ទាំងស្រុង បានធ្លាក់មកពីស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ទើបមានការស្នើរសុំ ពីគណៈបញ្ជាការ ឯកភាពខេត្ត ដើម្បីអោយកម្លាំងអន្តរាគមន៍ ជួយសាងសង់រោង ស្នាក់នៅបណ្តោះអាសន្ន ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ។
កងកម្លាំងអន្តរាគមន៍ របស់តំបន់ប្រតិបត្តិកា រសឹករងបន្ទាយមានជ័យ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ: ប្រុងប្រៀបរួចជាស្រេច ក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ តាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន ២៤ម៉ោង លើ២៤ម៉ោង៕