សមត្ថកិច្ចនគរបាល ស្រុកថ្មគោល រកឃើញនិងឃាត់ខ្លួន បុរសម្នាក់ប្រើប្រាស់ អា-វុ-ធខ្លីដោយខុសច្បាប់….

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍ តាមបទបញ្ជាលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំង ក្នុងអង្កភាព ចុះធ្វើការពិនិត្យ អាវុធគ្រឿងផ្ទុះ គ្រឿងញៀន និងជាតិអាកុល ប្រទះឃើញនិងឃាត់ខ្លួន បុរសម្នាក់និងអាវុធខ្លីមួយដើម ក្នុងម៉ូតូមួយគ្រឿង កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង២១និង១៩នាទី លើដងផ្លូវជាតិលេខ៥៧B ស្ថិតក្នុងភូមិច្រកនៀង ឃុំគោកឃុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ យ៉ើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុដាឌ្រីម ពណ៌ខ្មៅស៊េរី២០២៤ ពាក់ស្លាក់លេខបាត់ដំបង 1AT-7163។

ក្រោយពីធ្វើការត្រួតពិនិត្យ កម្លាំងជំនាញបានរកឃើញ អាវុធខ្លីមួយដើម ម៉ាក ZORAKIM906-Tពណ៌ខ្មៅបង់០១ គ្រាប់ចំនួន០៥គ្រាប់និង ប្រាក់បាតថៃចំនួន១២.៦០០បាទ(មួយម៉ឺនពីរពាន់ ប្រាំមួយរយ)បាត ។

លោកអធិការបាន ប្រាប់់អោយដឹងទៀតថា ក្រោយពីសាកសួរជនសង្ស័យខាងលើបានប្រាប់ថា ពាក់ព័ន្ធនឹងករណីកាន់កាប់ដោយខុសច្បាប់នូវ អាវុធខ្លីខាងលើ ហើយជាលទ្ធផលបុរស រូបនេះបានឆ្លើយសារភាព ថា អា-វុ-ធមួយដើមនេះ គឺខ្លួនបានទិញពី ជនជាតិថៃ នៅព្រំដែន តម្លៃ០១ម៉ឺនបាត ប្រាក់ថៃប្រមាណ ជា០៤ថ្ងៃមុននេះតែ ប៉ុណ្ណោះហើយរឿងដែលខ្លួនទិញ មកនេះគឺដោយសារខ្លួន ធ្វើជាសន្តិសុខឯកជន មួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះធ្វើដំណើរពីប៉ោយប៉ែត បំណងទៅផ្ទះនៅស្រុកបវេល ក៏ត្រូវសមត្ថកិច្ចនគរបាល ត្រួតពិនិត្យរកឃើញតែម្តង។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល នៃអធិការរដ្ឋាននគរបាល ស្រុកថ្មគោល កំពុងកសាងសំណុំរឿង បញ្ជូនមកផែនជំនាញ នៃស្នងការរដ្ឋាន គរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *